ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កម្ពុជា​ពិតជា​ត្រេកអរ​នឹង​សាទរ​ដាក់​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដើម្បី​អបអរសាទរ​ជា​ទិវា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​កម្ពុជា​ទាំងមូល​ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិ ក្នុង​ឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ នៅ​ទីក្រុង​ព័រ​ល្វី​ស​នៃ​សាធារណរដ្ឋ​ម៉ូ​រី​សនា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ល្ខោនខោល​របស់​កម្ពុជា​បាន​ទទួលស្គាល់​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ និង​មាន​តម្លៃ​ជាស​កល​នោះ​ក្នុង​រាត្រី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា…

ខេត្តសៀមរាប ៖ ដើម្បី​អបអរសាទរ​ជា​ទិវា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​កម្ពុជា​ទាំងមូល​ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិ ក្នុង​ឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ នៅ​ទីក្រុង​ព័រ​ល្វី​ស​នៃ​សាធារណរដ្ឋ​ម៉ូ​រី​សនា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ល្ខោនខោល​របស់​កម្ពុជា​បាន​ទទួលស្គាល់​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ និង​មាន​តម្លៃ​ជាស​កល​នោះ​ក្នុង​រាត្រី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ២០១៨ ។

មាន​រៀបចំ​ធ្វើការ​ជួបជុំ​ទទួល​សាទរ​ការ​ដាក់​បញ្ចូល​ល្ខោនខោល​ខ្មែរ​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្កូ​នៅ​បរិវេណ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ក្រោម​វត្តមាន​របស់​លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ការ​អញ្ជើញ​ចូលរួម​ពី​លោក លោក​ឧកញ៉ា លោក​ជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត គរុ​សិស្ស ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ ។

ការ​ដាក់​បញ្ចូល​ល្ខោនខោល​ជា​បេតិកភណ្ឌ​ខ្មែរ​ទី​៥ បន្ទាប់​ពី​ប្រាសាទអង្គរវត្ត របាំ​ក្បាច់​បុរាណ​ខ្មែរ (​របាំ​ព្រះរាជ​ទ្រព្យ​), ប្រាសាទព្រះវិហារ ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​រំភើប​សប្បាយ​រីករាយ​ក្រៃ​លែង ។ ការ​ដាក់​ល្ខោនខោល​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិ​តាម​សេចក្តីសម្រេច​របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​របស់​អង្គការ​យូ​ណេ​ស្កូ​ជា​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​ដ៏​យូរអង្វែង និង​ការ​ពុះពារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង ការ​គាំទ្រ​ពី​សិល្បៈករ​អង្គការ​សមាគម​ន៍​សង្គម​ស៊ី​វិល​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការ​គាំទ្រ​លើកទឹកចិត្ត​ពី​មហាជន​ទូទៅ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ផង​ដែរ ។

បន្ទាប់​ពី​ធ្វើការ​ទូង​ផ្គរ​ជ័យ​ទទួល​សាទរ​ការ​ដាក់​បញ្ចូល​ល្ខោនខោល​ខ្មែរ​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្កូ​ក៏​មានការ​សម្តែង​ល្ខោនខោល​ដោយ​ក្រុម​សាលា​វិចិត្រសិល្បៈ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប​រួច​មក​មាន​ប្រសាសន៍​ទៅ​កាន់​មហាជន​ដែល​បាន​ចូលរួម​ក្នុង​ឱកាស​នោះ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​គូសបញ្ជាក់​ថា នេះ​ជា​ទិវា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ដែល​បាន​ដាក់​ចូល​ល្ខោនខោល​កម្ពុជា​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ពិភពលោក ។

លោក​បណ្ឌិត​បន្ត​ទៀត​ថា លទ្ធផល​ទាំងនេះ​ក៏​ដោយ​ប្អូន​ៗ​ក្មួយ​ៗ​ជា​សិល្បៈករ​សិល្បៈការី និង ការ​គាំទ្រ​លើកទឹកចិត្ត​ពី​មហាជន​ទូទៅ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ផង​នោះ​ក្នុង​ការ​ថែរក្សា​អភិរក្ស​នូវ​ល្ខោនខោល​ដែល​ជា​សម្បត្តិ​វប្បធម៌​របស់​ជាតិខ្មែរ​យើង ។ កត្តា​ទាំងនេះ​ក៏​ស​បញ្ចា​ក់​ផង​ដែរ​ដែល​ក្រុម​សិល្បៈករ​សិល្បៈការី​យើង​បាន​ខិតខំ​យកចិត្តទុកដាក់​ថែរក្សា​វប្បធម៌​ជាតិ ដែល​ជា​អត្តសញ្ញាណ​នៃ​ដូង​ព្រលឹង​ជាតិ​យើង ។ ម្យ៉ាងទៀត​បើ​មិន​មាន​ប្អូន​ៗ​ក្មួយ​ៗ​ដែល​ជា​អ្នក​បន្តវេន​ទេ​នោះ​វប្បធម៌​ជាតិ​នឹង​ត្រូវ​វិនាស​សាបសូន្យ​ជាក់​ជា​មិន​ខាន ។

ក្នុង​នោះ​ដែរ​លោក បណ្ឌិត​ក៏​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​សិល្បៈករ​សិល្បៈការី​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​នា​ពេល​នេះ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ក្រុមប្រឹក្សា​ខេត្ត​រួម​ទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ទាំងអស់​ក្នុង​ខេត្តសៀមរាប​សូម​ធ្វើការ​ស្វាគមន៍​ចំពោះ​វត្តមាន​ភ្ញៀវ​ជាតិ​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​ឲ្យ​មាន​ភាព​អធិក​អធម៌​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ