ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស៊ី​ឈ្នួល​ដឹក​ឈើ​ប្រណីត​តាម​ម៉ូតូ​ចុះ​ផ្លូវ​ចំណោត​ដួល​ ឈើ​សង្កត់​ស្លាប់​

12 ឆ្នាំ មុន

ខេត្តរតន​គិរី​ ៖ បុរស​ម្នាក់​បាន​ត្រូវ​ឈើ​សង្កត់​ស្លាប់​ ខណៈ​បើក​ម៉ូតូ​ដឹក​ឈើ​ប្រណីត​ចុះ​ផ្លូវ​ចំណោត​ហើយ​ដួល​ម៉ូតូ​ កាល​ពី​វេលា​ម៉ោង​៣​និង​១៥​នា​ទី​រសៀល​ថ្ងៃ​ទី​១៨​ មិថុនា​ កន្លង​មក​ នៅ​ចំណុច​ភ្នំ​ជ្រៃ​ លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ក្នុង​ភូមិ​តា​ងា៉ច​ ឃុំ​ប៉ូយ​ ស្រុក​អូ​រ​ជុំ​ ។ ក្រោយ​ពី​កើត​ហេតុ​ប្រមាណ​៣០​នាទី​ ទើប​មាន​សមត្ថ​កិច្ច​ស្រុក​អូ​រ​​ជុំ​សហ​ការ​ជា​មួយ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ប៉ូ​យ​ ចុះ​ទៅ​​ពិនិត្យ​ ។

ខេត្តរតន​គិរី​ ៖ បុរស​ម្នាក់​បាន​ត្រូវ​ឈើ​សង្កត់​ស្លាប់​ ខណៈ​បើក​ម៉ូតូ​ដឹក​ឈើ​ប្រណីត​ចុះ​ផ្លូវ​ចំណោត​ហើយ​ដួល​ម៉ូតូ​ កាល​ពី​វេលា​ម៉ោង​៣​និង​១៥​នា​ទី​រសៀល​ថ្ងៃ​ទី​១៨​ មិថុនា​ កន្លង​មក​ នៅ​ចំណុច​ភ្នំ​ជ្រៃ​ លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ក្នុង​ភូមិ​តា​ង៉ាច​ ឃុំ​ប៉ូយ​ ស្រុក​អូ​រ​ជុំ​ ។ ក្រោយ​ពី​កើត​ហេតុ​ប្រមាណ​៣០​នាទី​ ទើប​មាន​សមត្ថ​កិច្ច​ស្រុក​អូ​រ​​ជុំ​សហ​ការ​ជា​មួយ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ប៉ូ​យ​ ចុះ​ទៅ​​ពិនិត្យ​ ។

តាម​ប្រភព​ព័ត៌​មាន​ពី​លោក​ ចំ​ឡង​ ជ្រឺម​ នាយ​ប៉ុស្តិ៍​ឃុំ​ប៉ូ​យ​​ឱ្យ​ដឹង​ថា​ បុរស​ដែល​ស្លាប់​នេះ​ឈ្មោះ​ អួ​ គឹម​អី​ុ ​អាយុ​៣០​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម​ ​ប្រពន្ធ​ឈ្មោះ​ ម៉ូ​ ស៊ី​ធឿន​ អាយុ​៣៥​ឆ្នាំ​ មាន​កូន​ស្រី​ម្នាក់​អាយុ​១​ឆ្នាំ​កន្លះ​ តែ​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ខាង​ក្រោយ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ហើយ​ប្រកប​​របរ​ដឹក​ឈើ​ប្រណីត​តាម​ម៉ូតូ​ ។ លោក​នាយ​ប៉ុស្តិ៍​​បន្ត​ទៀត​ថា​ តាម​ការ​ត្រួត​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​ឃើញ​មាន​ម៉ូតូ​​សង់​កូ​រ៉េ​ពណ៌​ក្រហម​១​គ្រឿង​ជា​របស់​ជន​រង​គ្រោះ​ និង​មាន​ឈើ​ប្រណីត​ចំនួន​៦​ដុំ​មាន​មុខ​កាត់​ ៣០​គុណ​១៥​ ប្រវែង​១​ទៅ​២​តឹក​ ។ ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ចុះ​ចំណោ​ត​ជ្រៅ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​បី​បួន​​ត្រឡប់​សង្កត់​ពី​លើ​ ហើយ​ឈើ​ក៏​បុក​ក្បាល​ពី​ក្រោយ​បែក​លលាដ៍​​ស្លាប់​​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង​ ​ម៉ូតូ​​បានដាច់​ចង្កូត​ ។ ទាំង​ម៉ូតូ​ និង​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​៦​ដុំ​ត្រូវ​បាន​យក​ទៅ​ថែ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​ប៉ូ​យ​ ។ ចំណែក​សាក​សព​ សមត្ថ​កិច្ច​បាន​ប្រគល់​ឱ្យ​ទៅ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់​ចាម​ ។

តាម​ប្រភព​ព័ត៌​មាន​ពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ប្រណីត​តាម​ម៉ូតូ​បាន​ឱ្យ​​ដឹង​ថា​ ពួក​គាត់​​ដឹក​ក្នុង​មួយ​ម៉ូតូ​បាន​ចំនួន​៥​ទៅ​៦​ដុំ​ ដោយ​ទិញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​នេះ​ពី​ក្នុង​ព្រៃ​​សហ​គមន៍​នា​នា​ ក្នុង​ស្រុក​តា​វែង​ និង​ស្រុក​វើន​សៃ​ យក​មក​លក់​ឱ្យ​មេ​ឈ្មួញ​ធំ​ ដែល​មាន​រថ​យន្ត​ទំនើប​ៗ​ក្នុង​ក្រុង​បាន​លុង​ ហើយ​ក្នុង​មួយ​ជើង​ៗ​ចំណេញ​បាន​៥​ទៅ​៦​ម៉ឺន​រៀល​ ។ មូល​ហេតុ​មិន​សូវ​ចំណេញ​ដោយ​សារ​បង់​ឱ្យ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ច្រើន​កន្លែង​ រាប់​ទៅ​មាន​ចំនួន​ជាង​២០​អង្គ​ភាព​ ។

សព្វ​ថ្ងៃ​នេះ​ គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ប្រណីត​ ពិសេស​ប្រភេទ​ធ្នង់​តាម​រថ​យន្ត​កាមរី​គូទ​ស្វិត​ និង​គូទ​ហើម​ ព្រម​ទាំង​រថ​យន្ត​ឡង់​គ្រី​ស្ស័រ​ ឡិច​ស៊ីស​ យា៉​ង​គគ្រឹក​គគ្រេង​ចេញ​ពី​ស្រុក​តា​វែង​ និង​ស្រុក​វើន​សៃ​ទាំង​យប់​ទាំង​ថ្ងៃ​ ឆ្ពោះ​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​តាម​ច្រក​របៀង​ខាង​ក្រោយ​កា​ស៊ី​ណូ​ ដែល​មាន​ចម្ងាយ​តែ​២០០​ម៉ែត្រ​ទៀត​ដល់​ច្រក​ទ្វារ​អន្ត​រ​ជាតិ​អូ​រ​យា៉​ដាវ​ ។ បច្ចុ​ប្បន្ន​ ទី​ផ្សារ​ឈើ​ប្រណីត​ប្រភេទ​បេង​ ធ្នង់​ នាង​នួន​ កំពុង​មាន​ហាង​ឆេង​ខ្ពស់​ ហើយ​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​កំពុង​ធ្វើ​សកម្ម​ភាព​យា៉ង​គគ្រឹក​គគ្រេង​ តាម​ច្រក​របៀង​ខាង​លើ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​រថ​យន្ត​ចាប់​ពី​១០​ទៅ​២០​គ្រឿង​ ហើយ​សមត្ថ​កិច្ច​ខិល​ខូច​ខ្លះ​ក៏​បាន​លុយ​កាក់​យា៉ង​ច្រើន​ពី​ឈ្មួញ​ទាំង​នោះ​សូក​បា៉ន់​ផង​ដែរ​ ៕