ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចហ៊ុន សែន៖ ត្រូវ​បន្ត​​វិធាន​ការ​​រក្សា​ស្ថិរ​ភាព​​នយោ​បាយ

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​​ព្រះ​​រា​ជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​បញ្ជាក់​ថា ​ត្រូវ​បន្ត​វិធាន​ការ​រក្សា​សន្តិ​ភាព ​ការ​ពារ ​រក្សា​ស្ថិរ​ភាព​នយោ​បាយ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កាត​់បន្ថយ​ភាពក្រី​ក្រ ។ គ្មាន​ការ​អ​ភិវឌ្ឍ​ណា​មួ​យដែល​​ចាប់​ផ្តើម​ពី​អស្ថិរ​ភាព​ ឬ​មាន​សង្គ្រាម​​​នោះ​ទេ ។

ខេត្ត​បន្ទាយ​មានជ័យ ៖ ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​​ព្រះ​​រា​ជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​បញ្ជាក់​ថា ​ត្រូវ​បន្ត​វិធាន​ការ​រក្សា​សន្តិ​ភាព ​ការ​ពារ ​រក្សា​ស្ថិរ​ភាព​នយោ​បាយ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កាត់​បន្ថយ​ភាពក្រី​ក្រ ។ គ្មាន​ការ​អ​ភិវឌ្ឍ​ណា​មួ​យដែល​​ចាប់​ផ្តើម​ពី​អស្ថិរ​ភាព​ ឬ​មាន​សង្គ្រាម​​​នោះ​ទេ ។

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​បាន​មា​នប្រសាសន៍​បញ្ជាក់​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​​​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​សម្ពោធ​​បើក​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវ​ជាតិ​លេខ​៥​៩​ប្រវែង​សរុប​១៤៤,២៧​គីឡូម៉ែត្រ ពី​បំបែក​ផ្លូវ​ជាតិ​លេខ​៥​​ត្រង់​គីឡូ​ម៉ែត្រ​លេខ​៣៩៣​នៅ​ភូមិ​កូន​ដំរី​ខេត្ត​បន្ទា​យ​​ជ័យ​ ដល់​គីឡូម៉ែត្រ​​លេខ​៩០​​តាម​ផ្លូវជាតិលេខ​៥៧នៅ​ភូមិ​ស្ទឹងកាច់​(ខេត្ត​ប៉ៃ​លិន)​ក្រោម​ថវិកា​កម្ចី​សម្ប​ទាន​ពីរដ្ឋា​ភិបាល​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ដែល​ត្រូវ​ចំណាយ​ថវិកា​៧២​,៨៨​លាន​ដុល្លារ​អាមេរិក​ និង​ថវិកាបដិ​ភាគ​របស់​រាជ​រដ្ឋា​ភិបាល ។

សម្តេច​តេជោ​​នាយក​រដ្ឋម​ន្ត្រី​​មាន​ប្រសាសន៍​បន្ត​ថា ​ ត្រូវរក្សា​សន្តិ​ភាព​ ស្ថិរភាព​នយោ​បាយ​ដែល​យើង​ខិតខំ​រក​ដោយ​លំបាក ហើយ​តា​មរ​យៈ​សន្តិ​ភាព ​ស្ថិរភាព​នយោ​បាយ​នេះគឺ​បាន​ផ្តល់​​ឱកាស​​ដ៏​ល្អ​​បំផុត​ហើយ​ឱ្យ​​យើង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ដើម្បីកាត់​បន្ថយ​ភាព​ក្រី​ក្រ ។ ទន្ទឹម​នេះ​សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មិត្ត​ចិន​ដែល​បាន​​ផ្តល់​កម្ចី​នូវ​ចំនួន​យ៉ាងច្រើន​សម្រាប់​ការ​​អភិវឌ្ឍ​​ ពិសេស​​ចិន​បាន​គាំទ្រ​យុទ្ធ​សាស្ត្រ​​ជាទិភាព​​របស់​រាជ​រដ្ឋា​ភិបាល​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​រូប​វន្ត​ពេញ​ផ្ទៃ​ប្រទេស​ដែល​ក្នុងនោះ​គាំ​ទ្រ​សម្តេចក្នុងការ​​អភិវឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​នៅ​តាម​បន្ទាប់​ខ្សែ​ព្រំដែន ​ដែល​ប្រែ​ក្លាយ​​អតីត​សមរ​ភូមិ​​ឱ្យ​ទៅ​ជាតំបន់​ដែល​​មាន​​ការ​អភិវឌ្ឍ​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ និង​ក្លាយ​ជា​ទី​ផ្សារ ​សម្រាប់​ពាណិជ្ជ​កម្មរវាង​ប្រទេសជិត​ខាង ​។

នយោ​បាយ​ឈ្នះ=ឈ្នះ​ បាន​ធ្វើ​ឱ្យប្រទេស​ជាតិ​ទាំង​មូល​មានការ​ឯក​ភាព​ជាតិ​បាន​​ប្រែក្លាយ​តំបន់​​នៅ​ភាគ​ពាយ័ព្យដូចជា​បាត់​ដំបង​ប៉ៃលិន និង​បន្ទាយ​មានជ័យ ដែល​ពីមុន​​ពោរពេញ​​ភាព​តា​ន​តឹង​ជម្លោះ​សង្គ្រាមឱ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍ​ន៍​មាន​សេដ្ឋកិច្ច​រីក​ចម្រើន ។ សម្តេចម​ាន​ប្រសាសន៍​ថា ​ការធ្វើ​សមាហរណ​កម្ម​​​រដ្ឋ​​បាល​មិន​គ្រប់​គ្រាន់​ទេ អ្វីដែល​សំខាន់​បំផុត​​នោះ​គឺ​ការ​ធ្វើ​សមា​ហរណ​កម្ម​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ​រូប​វន្ត​​ប្រទាក់​ក្រឡា​គ្នា​នៅ​គ្រប់​ទី​កន្លែង​ដើម្បី​ផ្តល់​ឱកាស​ពេជ្រ​សម្រាប់​ប្រជា​ពលរដ្ឋ​ងាយ​ស្រួល​អភិវឌ្ឍន៍ជីវ​ភាព​តាម​រយៈ​ការ​ដឹក​ជញ្ជូន​កសិផល​ និង​ការ​ធ្វើ​ដំណើរ​ទៅ​ម​ក​ងា​យ​ស្រួល​​បាន​ផងដែរ ។

សម្តេច​តេជោ​នាយ​ករដ្ឋមន្ត្រី​បញ្ជាក់​ថា ​ចក្ខុ​​វិស័យ​របស់​គណបក្ស​​ប្រជា​ជន​កម្ពុជា​មាន​គោល​​នយោ​បាយ​ដាក់​លុយ​ចូល​ហោ​ប៉ៅ​ប្រជា​ជន​តាម​រយៈ​ការសាង់សង់​ហេដ្ឋា​រចនា​សម្ព៏ន្ធ​ផ្លូវថ្នល់​គ្រប់​ទី​កន្លែង​ដែល​​អាច​ធ្វើ​​ឱ្យ​ប្រជា​ជន​ចំណេញ​ពេល​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ និងចំណេញ​ប្រាក់​កាស​ដែល​អាច​ជំរុញ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រមាន​ប្រសិទ្ធ​ភាព ។ នៅ​ក្នុង​គម្រោង​របស់​រាជ​រដ្ឋាភិ​បាល​ឆ្នាំ​២០១៤​សម្តេច​​បាន​ស្នើ​ឱ្យ​ចិន​បន្ត​គាំ​ទ្រ​កម្ពុជាក្នុងការ​ស្តារ​កសាង​ឡើង​វិញ​ផ្លូវជាតិ​លេខ​៥៨​បន្ត​ទៀត​តាម​ខែ​បន្ទាត់​ព្រំ​ដែន​​កម្ពុជា​-ថៃ។

សម្តេច​តេជោ ​នាយ​ករដ្ឋមន្ត្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ខាងមុខ​ខេត្ត​បន្ទាយ​មាន​ជ័យ​នឹង​ទទួល​បាន​សំឡេង​ច្រើន​ជាង​​កាល​បោះ​ឆ្នោត​កន្លង​ទៅ​ ដោយ​​សារ​តែ​​គោល​នយោ​បាយ​​ចាស់​សកម្ម​ភាព​ថ្មី​​របស់គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​យុវ​ជន​ស្ម័គ្រ​ចិត្ត​រាប់​ពាន់​នាក់ ចុះ​បំពេញ​បេសកកម្ម​វាស់​វែង​ដី​ធ្លី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជា​ជន​នៅ​គ្រប់​ទី​កន្លែង ។ តាម​រយៈ​គោល​នយោ​បាយ​ចាស់​សកម្ម​ភាព​ថ្មី​ដែល​ផ្តល់​ប័ណ្ណ​​កម្មសិទ្ធិ​ជូន​ប្រជាជន​ប្រមាណ​ជា​២​លាន​ហិកតា​ទាំង​ដី​ដែល​​បាន​ផ្តល់​រួច និង​កំពុង​​ផ្តល់​នោះ​នឹង​បង្កើត​ឱកាស​ដល់​ពួក​គាត់​បន្ថែម​ទៀត​បង្ក​បង្កើត​ផល​​ដាំដំណាំ​កសិកម្ម ពិសេស​បូក​ជាមួយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​បាន​សាង​សង់​រួច និង​កំពុង​​បន្ត​សកម្ម​​ភាព​សាង​សង់​នោះ និង​ធ្វើ​​ឱ្យ​កម្រិត​ជីវភាព​ពួកគាត់​កាន់តែ​​ប្រសើរឡើង​ជា​លំដាប់​​ទៀត​ផង  ៕