ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាក​គណបក្ស​ប្រជា​ជន​​កម្ពុជា និង​ស្លាក​ចរាចរណ៍​​ត្រូវ​ជន​មិន​ស្គាល់​មុខ​បា.ញ់​ចំនួន​13គ្រាប់ ធ្លុះ​ធ្លាយ

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ស្លាក​គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​២​កន្លែង និង​ស្លាក​​សញ្ញា​ចរាចរណ៍​​មួយ​កន្លែង​ត្រូវ​បាន​ជន​មិន​​ស្គាល់​អត្ត​សញ្ញាណ​​បា.ញ់​​ដោយ​កាំ​ភ្លើង​​ចំនួន​១៣​​គ្រាប់ បណ្តាល​ឱ្យ​ធ្លុះ​ធ្លាយ​អស់​ កាលពី​​វេលា​ម៉ោង​​​ប្រហែល​​​១២​និង​៣០​នាទី ​រំលង​​​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​២០ មិថុនា ​​នៅ​​លើ​​ផ្លូវ​​​ជាតិ​លេខ​​​៥៧​ ស្ថិត​ក្នុង​​ភូមិ​​បឹង​ព្រលឹត​​ ឃុំ​ស្ទឹង​​កាច់ ​ស្រុក​​សាលា​ក្រៅ ។​​

ខេត្ត​ប៉ៃលិន ៖ ស្លាក​គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​២​កន្លែង និង​ស្លាក​​សញ្ញា​ចរាចរណ៍​​មួយ​កន្លែង​ត្រូវ​បាន​ជន​មិន​​ស្គាល់​អត្ត​សញ្ញាណ​​បាញ់​​ដោយ​កាំ​ភ្លើង​​ចំនួន​១៣​​គ្រាប់ បណ្តាល​ឱ្យ​ធ្លុះ​ធ្លាយ​អស់​ កាលពី​​វេលា​ម៉ោង​​​ប្រហែល​​​១២​និង​៣០​នាទី ​រំលង​​​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​២០ មិថុនា ​​នៅ​​លើ​​ផ្លូវ​​​ជាតិ​លេខ​​​៥៧​ ស្ថិត​ក្នុង​​ភូមិ​​បឹង​ព្រលឹត​​ ឃុំ​ស្ទឹង​​កាច់ ​ស្រុក​​សាលា​ក្រៅ ។​​

​ប្រភព​ព័ត៌​មាន​​ពីសាក្សី​​​នៅ​ក្បែរ​​​កន្លែង​កើត​ហេតុ​​​​ បាន​​រៀប​រាប់​​​​ឱ្យ​​ដឹង​ថា  ​មុន​​ពេល​កើត​ហេតុ​​នៅ​ពាក់​កណ្តាល​​អធ្រាត្រ​​​​​ គេ​ឃើញ​​មាន​មនុស្ស​​​មួយក្រុម​​មាន​គ្នា​​ប្រហែល​​៧​ទៅ​៨នាក់ ​​​​​ជិះ​រថយន្ត​​មួយ​គ្រឿង ​និង​មូ៉តូ​​​ពីរ​គ្រឿង​​ក្នុង​ទិស​ដៅ​​ពី​កើត​ទៅ​លិច​ ​។ លុះ​​មក​ដល់​​​ស្លាក​​សញ្ញា​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​​ដំបូង​អ្នក​​​​ដែល​ជិះ​​ម៉ូតូ​​​ខាង​ក្រោយ​ទាំង​ពីរនាក់​​បាន​ដក​​កាំ​ភ្លើង​​​ខ្លី​បាញ់​​​ទៅ​ល​ើ​ស្លាក​​​​សញ្ញា​​តែ​ម្តង ​ហើយ​ពួក​គេ​​​នា​ំ​គ្នា​បន្ត​ដំណើរ​ទៅ​​មុខទៀត ។ ​ស្រាប់​​តែ​​អ្នក​ជិះ​​រថយន្ត​​​​មួយ​គ្រឿង​​មិន​ស្គាល់​​ម៉ាក​បាន​​​ដក​កាំ​ភ្លើង​​ខ្លី​​បាញ់​​​ទៅ​លើ​ស្លាក​​សញ្ញា​​​​ចរាចរណ៍​​​ រួច​ពួក​គេ​​​ក៏បន្ត​​ដំណើរ​​ទៅ​មុខ​ ​ហើយ​នាំ​គ្នា​​​​បាញ់​​ស្លាក​​​គណបក្ស​ប្រជា​ជន​​​កម្ពុជា​​មួយ​កន្លែង​ទៀត ។ ប្រភព​​​​ដ​ដែល​​​​បាន​បន្ត​​ទៀត​ថា ក្រោយ​​ពីធ្វើ​​សកម្ម​ភាព​​​​បាញ់​​ទៅ​លើ​​ស្លាក​​សញ្ញា​នេះ​​​​​រួច ​​ពួក​គេ​​ទាំងអស់​​នោះ​ក៏​​បាន​បត់​រថយន្ត​​​ ​និង​ម៉ូតូ​​​​ត្រឡប់​​​ក្រោយ​វិញ​ ក្នុង​ទិស​ដៅ​​ពី​លិច​ទៅ​កើត​​ ។​​

​​​មន្ត្រី​​​​ប៉ុស្តិ៍​​​រដ្ឋ​បាល​ឃុំ​​ស្ទឹង​​​កាច់​បាន​​​​​ប្រាប់​កោះ​សន្តិភាព​​​ថា ជន​មិន​​ស្គាល់​មុខ​​ទាំង​នោះ​ មាន​កាំ​ភ្លើ​ង​​ខ្លី​កាន់​នៅ​នឹង​ដៃ​ ។​ បើ​តាម​​​ការ​សន្និ​ដ្ឋាន​​​ ​នេះ​មិន​​មែន​​​​ជា​​ពលរដ្ឋ​​ធម្ម​តា​​នោះទេ ​​​អាច​ជា​ក្រុម​​​​ចោរ​ ឬ​​ជា​ជន​អ្នក​​​លេង​ណា​មួយ​​​ ហើយ​​ក៏អាច​​ជា​មន្ត្រី​​​​ខិល​ខូច​​​ណា​ម្នាក់​​ដែរ ។ លោក​បាន​បន្ត​​​ទៀត​ថា ​ក្រោយ​ពី​​ពិនិត្យ​​​មើល​​​​សម្បក​​គ្រាប់​ទើប​​ស្គាល់​ម៉ាក​​​កាំ​ភ្លើង​​​ខ្លី​​ដែល​បាញ់ គឺ​ម៉ាក​ឡុក ​។ ពេល​នេះ​សមត្ថកិច្ច​​កំពុង​​តែ​តាម​​សង្កេត​​​​​ និង​​​ស្រាវ​ជ្រាវ​​ថា​​តើ​ជន​​ដែល​ព្រហើន​​ហ៊ាន​យក​កាំ​ភ្លើង​​​​​ទៅ​បាញ់​​ស្លាក​សញ្ញា​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​ដែល​​​ដាក់​ឈរ​​​នៅ​​ស្ងៀម​​​​សោះ​​​​នោះ​ជា​នរណា​​? ​​​ហើយ​​បើ​សិន​ជា​ស្គាល់​ ​សមត្ថកិច្ច​​​នឹង​ចាប់​​យក​​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ៕