រាជធានីភ្នំពេញ ៖ ធនាគារកម្ពុជាសាធារណៈទទួលបានពានរង្វាន់ «USD 2012 Straight-Through-Processing Excellence Award»លើសារទូទាត់ដែលមានគុណភាពល្អឥតខ្ចោះសម្រាប់ឆ្នាំទី២ជាបន្តបន្ទាប់ផ្តល់ដោយធនាគារ Deutsche Bank ញូវយ៉ក ដែលជាធនាគារមួយក្នុងចំណោមធនាគារធំៗទាំងប្រាំផ្តល់ការផាត់ទាត់រូបិយប័ណ្ណដុល្លារអាមេរិកនៅសហរដ្ឋអាមេរិក ។
ពានរង្វាន់ចំនួន១៣តែប៉ុណ្ណោះដែលធនាគារ Deutsche Bank ផ្តល់ជូនដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ អូស្រ្តាលី និងនូវែលសេឡង់ នៅក្នុងឆ្នាំនេះដោយប្រៀបធៀបនឹងឆ្នាំមុន គឺមាន១៥រង្វាន់ ។ ភ្នាក់ងារ Nostro មានអត្រាទូទាត់ជាមធ្យមខ្ពស់ជាង 97% ទើបត្រូវបានទទួលស្គាល់ ហើយធនាគារកម្ពុជាសាធារណៈសម្រេចបាន99.08%ខ្ពស់ជាងឆ្នាំមុនដែលមាន 98.95% ។
លោកស្រី Vandee Rungthaveesen អគ្គនាយិកា Global Transaction Banking និងជាប្រធានគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់គ្រងសាច់ប្រាក់ (Cash Management Financial Institutions) នៅឥណ្ឌូចិន បានប្រគល់ពានរង្វាន់នេះជូនលោក ផាន យិងថុង ប្រធានធនាគារប្រចាំប្រទេសនៃធនាគារកម្ពុជាសាធារណៈនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ ដោយមានវត្តមានរបស់Dato’ Chang Kat Kiam នាយកប្រតិបត្តិប្រតិបត្តិការនៃធនាគារ Public Bank Berhad ប្រទេសម៉ាឡេស៊ី ៕
ចែករំលែកព័តមាននេះ