ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ខណ្ឌ​៧​មករា​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​ករណី​ប្លន់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ជន​សង្ស័យ​ម្នាក់​​ក្នុង​ចំណោម​បក្សពួក​​ជា​ច្រើន​នាក់​ដែល​ធ្វើ​សកម្ម​ភាព​ប្លន់​​ទូរ​ស័ព្ទ​ដៃ​ជន​រង​គ្រោះ​នៅ​​ក្នុង​ស្តាត​អូ​ឡាំ​ពិក ហើយ​រត់​គេច​ខ្លួន កាល​ពី​អំឡុង​ខែ​វិច្ឆិកា ២០០៨​ រហូត​មក​ដល់​ពេល​នេះ​​ត្រូវ​បាន​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​៧​មករា ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១ មិថុនា ២០១៣​។ ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​លោក​ ជា សុខ​ហៀង ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។

ជន​សង្ស័យ​ឈ្មោះ​អ៊ុន គឹម​ហេង ហៅ​មាន់​ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​អគារ​បុរី​កីឡា​ ស្ថិត​ក្នុង​សង្កាត់​វាល​វង់​ ខណ្ឌ​៧​មករា រាជ​ធានី​ភ្នំពេញ​ មុខ​របរ​មិន​ពិត​
ប្រាកដ​។

លោក​អនុ​សេនីយ៍​ទោ រស់​ ស៊ី​ណា​ ប្រធាន​ផ្នែក​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​៧​មករាបាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​រូប​នេះ​ និង​បក្ស​ពួក​១​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​​ទូរ​ស័ព្ទ​ដៃ​ពីប្រជា​ពល​រដ្ឋ​​តាម​ផ្លូវ​សាធារណៈ​ និង​ភាគ​ច្រើន​វាយ​ប្លន់​​យក​ទ្រព្យ​សម្បត្តិ​​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ពេល​​ហាត់​ប្រាណ​ ឬ​ចូល​លេង​កំសាន្ត​យប់​ជ្រៅ​បន្តិច​។ បន្ទាប់​មក​បក្ស​ពូក​របស់​គេ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន​មួយ​ចំនួន​បញ្ជូន​ទៅ​ពន្ធ​នា​គារ​ នៅ​សល់​ជន​សង្ស័យ​ម្នាក់​នេះ​បាន​រត់​គេច​ខ្លួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕