ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជ្រាប​ច្បាប់​ចរាចរណ៍​និង​លក្ខណៈ​សម្បត្តិ​ភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព​ដល់​សិស្សានុ​សិស្ស

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ព្រឹក​ថ្ងៃទី​២០ មិថុនា​ នៅ​អនុវិទ្យាល័យ​សុវណ្ណ​គីរី​ ស្ថិត​នៅ​ក្នុង​ភូមិ​វត្ត​ថ្មី​ ឃុំ​ភ្នំ​តូច​ ស្រុក​មង្គល​បូរី​ បាន​រៀបចំ​ការ​ប្រជុំ​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ និង​ភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព​ដល់​សិស្សានុសិស្ស​ចំនួន​៤២១​នាក់​ ដោយ​មាន​ការ​ចូលរួម​ពី​លោក សាន​ វាំង អនុប្រធាន​ការិយាល័យ​អប់រំស្រុក​មង្គល​បូរី​ និង​លោក​អនុ​សេនីយ៍​ឯក​ ហុីន​ ហាន​ អធិការ​រង​នគរបាល​ស្រុក​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ព្រឹក​ថ្ងៃទី​២០ មិថុនា​ នៅ​អនុវិទ្យាល័យ​សុវណ្ណ​គីរី​ ស្ថិត​នៅ​ក្នុង​ភូមិ​វត្ត​ថ្មី​ ឃុំ​ភ្នំ​តូច​ ស្រុក​មង្គល​បូរី​ បាន​រៀបចំ​ការ​ប្រជុំ​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ និង​ភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព​ដល់​សិស្សានុសិស្ស​ចំនួន​៤២១​នាក់​ ដោយ​មាន​ការ​ចូលរួម​ពី​លោក សាន​ វាំង អនុប្រធាន​ការិយាល័យ​អប់រំស្រុក​មង្គល​បូរី​ និង​លោក​អនុ​សេនីយ៍​ឯក​ ហុីន​ ហាន​ អធិការ​រង​នគរបាល​ស្រុក​មង្គល​បូរី​ ព្រម​ទាំង​នាយក​អនុវិទ្យាល័យ​សុវណ្ណ​គីរី​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ភ្នំ​តូច ។​

លោក​ ភឿក​ សារ៉ាន់​ នាយក​អនុវិទ្យាល័យ​សុវណ្ណ​គីរី​បាន​រាយ​ការណ៍​អំពី​ចំនួន​សិស្សានុ​សិស្ស​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ និង​ភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព​នា​ពេល​នេះ​មាន​ចំនួន​៤២១​នាក់​ ក្នុង​នោះ​ស្ត្រី​ចំនួន​២១២​នាក់​ ។​
នា​ឱកាស​នោះ​ លោក សាន​ វាំង​ អនុ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​មង្គល​បូរី​ និង​លោក​អនុ​សេនីយ៍​ឯក​ ហុីន​ ហាន​ អធិការរង​នគរបាល​ស្រុក​មង្គល​បូរី​ បាន​លើក​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ និង​ណែនាំ​អំពី​ស្លាក​សញ្ញា​ចរាចរណ៍​ ដើម្បី​ឱ្យ​សិស្សា​នុសិស្ស​បាន​យល់​ដឹង​អំពី​អត្ថ​ន័យ​នៃ​ស្លាក​សញ្ញា​នីមួយៗ​សម្រាប់​ឱ្យ​អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ​មាន​ការប្រុងប្រយ័ត្ន​ ។ ជាមួយ​គ្នា​នោះ​ ក៏​មាន​ការ​លើក​ឡើង​អំពី​លក្ខណៈ​សម្បត្តិ​៩​ចំណុច​របស់​គោល​នយោ​បាយ​ភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព​ផ្សព្វ​ផ្សាយ​ដល់​សិស្សា​នុសិស្ស​ឱ្យ​ចូលរួម​អនុវត្ត​ទាំង​អស់​គ្នា​ ក្នុង​នោះ​ដែរ​ពិធី​ផ្សព្វ​ផ្សាយ​បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ មិន​ត្រូវ​សេព​គ្រឿង​ញៀន​ គឺ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ ហើយ​មិន​ត្រូវ​ធ្វើ​ជា​បង​តូច​បង​ធំ​នៅ​ក្នុង​សាលា​រៀន​ ត្រូវ​ចេះ​ស្តាប់​ដំបូន្មាន​លោក​គ្រូ-អ្នក​គ្រូ ។​

លោក ហ៊ីន​ ហាន អធិការ​រង​នគរបាល​ស្រុក​បាន​ណែនាំ​ដល់​សិស្សទាំង​អស់​ពេល​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ ឬ​ជិះ​កង់​មក​សាលា​រៀន​ ត្រូវ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ជិះ​ម៉ូតូ​ត្រូវ​មាន​កញ្ចក់​មើល​ក្រោយ​​ និង​ពាក់​មួក​សុវត្ថិ​ភាព​ ។ ម្យ៉ាង​វិញ​ទៀត​ សូម​ជួយ​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ និង​គោល​នយោ​បាយ​ភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព​នេះ​ដល់​មិត្ត​ភក្តិ​ឱ្យ​បាន​ទូលំទូលាយ​ ដើម្បី​យើង​ចូលរួម​គោរព និង​អនុវត្ត​ទាំង​អស់​គ្នា ៕​