ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជន​សង្ស័យ​ប្លន់​ម៉ូតូ​និង​លុយ​ ជា​មុខ​សញ្ញា​ប្លន់​

11 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖​ បុរស​ម្នាក់​ដែល​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ករណី​ប្លន់​ម៉ូតូ​ស្គូ​ពី​ និង​លុយ​ពី​ជន​រង​គ្រោះ​នៅ​តាម​ផ្លូវ​ កាល​ពី​យប់​ថ្ងៃ​ទី​១៩​ មិថុនា​ នៅ​ភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ហើយ​យក​ម៉ូតូ​ទៅ​បាត់​ លុះ​រំលង​បាន​១​ថ្ងៃ​គឺ​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២០​ មិថុនា​ ប៉ូលិស​ក្រុង​តា​ខ្មៅ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ឃាត​់​ខ្លួន​ដោយ​បាន​នាំ​មក​សាក​សួរ​តាម​ការ​ចង្អុល​បង្ហាញ​របស់​សា​ក្សី​ដែល​ស្គាល់​ជន​សង្ស័យ

ខេត្តកណ្តាល​ ៖​ បុរស​ម្នាក់​ដែល​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ករណី​ប្លន់​ម៉ូតូ​ស្គូ​ពី​ និង​លុយ​ពី​ជន​រង​គ្រោះ​នៅ​តាម​ផ្លូវ​ កាល​ពី​យប់​ថ្ងៃ​ទី​១៩​ មិថុនា​ នៅ​ភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ហើយ​យក​ម៉ូតូ​ទៅ​បាត់​ លុះ​រំលង​បាន​១​ថ្ងៃ​គឺ​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២០​ មិថុនា​ ប៉ូលិស​ក្រុង​តា​ខ្មៅ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ឃាត​់​ខ្លួន​ដោយ​បាន​នាំ​មក​សាក​សួរ​តាម​ការ​ចង្អុល​បង្ហាញ​របស់​សា​ក្សី​ដែល​ស្គាល់​ជន​សង្ស័យ​ច្បាស់​ ។

លោក​ ហិុន​ គឿន​ នាយ​ផ្នែក​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​ក្រុង​តា​ខ្មៅ​​បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ដែល​ត្រូវ​​ឃាត់​ខ្លួន​​ឈ្មោះ​ យឹម​ រដ្ឋា​ ហៅ​ យឹម​ ឆ្លូញ​ ​អាយុ​២៣​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ហូរ​លិច​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ បច្ចុ​ប្បន្ន​ស្នាក់​នៅ​ភូមិ​ដើម​គ​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ មុខ​របរ​ខាត់​ស៊ី​រា៉​ស្បែក​ជើង​ ហើយ​ជន​​នេះ​ក៏​មាន​ដី​កា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​សា​លា​ដំបូង​ខេត្ត​​ពី​បទ​ប្លន់​ផង​ដែរ​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ជី​វា៉​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ មាន​ទី​លំ​នៅ​ភូមិ​ថ្មី​២​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ។

តាម​មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៩​ មិថុនា​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​មា៉ក​ស្គូ​ពី​ពណ៌​ឈាម​ជ្រូក​ ដោយ​មាន​ស្ពាយ​កាបូប​លុយ​ផង​ ។ លុះ​ពេល​មក​ដល់​ផ្លូវ​លេខ​១០៨​​ក្រោយ​តា​រាង​បាល់​ទាត់​ខេត្ត​ ដែល​ជា​កន្លែង​ស្ងាត់​ ហើយ​ផ្លូវ​មាន​ភក់​និង​ទួល​ផង​នោះ​ ជន​រង​គ្រោះ​ក៏​បាន​បន្ថយ​ល្បឿន​​ម៉ូតូ នៅ​ពេល​នោះ​ ស្រាប់​តែ​ជន​សង្ស័យ​ម្នាក់​នេះ​បាន​ស្ទុះ​មក​ច្រាន់​ម៉ូតូ​ឱ្យ​ដួល​ហើយ​ប្រតាយ​​យក​កូន​សោ​ម៉ូតូ​ រួច​ជិះ​គេច​ខ្លួន​បាត់​ទៅ​ ។ នៅ​ក្នុង​កាបូប​ជន​រង​គ្រោះ​ ដែល​នៅ​ជាប់​នឹង​ម៉ូតូ​មាន​លុយ​ចំនួន​២.៥០០​ដុល្លារ​ និង​លុយ​ខ្មែរ​មួយ​ចំនួ​ន​ទៀត​ ។

មន្ត្រី​ប៉ូលិស​បាន​​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ឃាត់​ខ្លួន​មក​សាក​សួរ​ ជន​សង្ស័យ​បាន​បដិ​សេធ​ការ​ចោទ​ប្រកាន់​ ។ ប៉ុន្តែ​ជន​រង​គ្រោះ​​ស្គាល់​មុខ​ជន​សង្ស័យ​ច្បាស់​ និង​អះ​អាង​ប្រាប់​ថា​គឺ​ពិត​ជា​ជន​នេះ​ហើយ​ដែល​ធ្វើ​សកម្ម​ភាព​ប្លន់​ម៉ូតូ​ និង​លុយ​របស់​ខ្លួន​ ។ បើ​ទោះ​បី​ជា​ជន​សង្ស័យ​នេះ​មិន​ឆ្លើយ​សារ​ភាព​ក្តី​ តែ​ជន​នេះ​ក៏​មាន​ដី​កា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ស្រាប់​ពី​បទ​ប្លន់​ និង​ត្រូវ​បាន​ប៉ូលិស​ក្រុង​តា​ខ្មៅ​​កសាង​សំ​ណុំ​រឿង​ដើម្បី​ចាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់​ ៕