ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ត្រូវបានប៉េអឹមស្នាក់ការ៥៥១ចាប់ឃាត់ខ្លូនកាលពីវេលាម៉ោង៧យប់ថ្ងៃទី២០ មិថុនា ២០១៣ នៅភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ពាក់ព័ន្ធការចែកចាយគ្រឿងញៀន។
ជនសង្ស័យទាំង២នាក់ ១.ឈ្មោះសេង បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះសុខ ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រលាច។ ក្នុងការចាប់ឃាត់ខ្លួននេះប៉េអឹមដកហូតបានគ្រឿងញៀន៤កញ្ចប់តូច ១កញ្ចប់ធំ និងសម្ភារមួយចំនួនផងដែរ៕
ចែករំលែកព័តមាននេះ