ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឃាត់់​រថយន្ត​ដឹកអង្ករ​១០គ្រឿង​ ដឹកលើស​ចំណុះទ្វេដង​នៃ​​ច្បាប់​កំណត់​​នៅផ្លូវ​ជាតិ​លេខ​២

11 ឆ្នាំ មុន

ខេត្ត​តាកែវ​​៖ មន្ទី​រ​សាធារណៈការ​ បាន​សហការ​ជាមួយ​ក្រសួ​ង​សាធារណៈការ​​ចាប់ឃាត់​រថយន្ត​ដឹក​អង្ករ​ចំនួន​១០​ គ្រឿ​ង​ ដែលដឹក​លើស​ចំណុះច្បាប់​កំណត់​កាលពី​វេលាម៉ោង​៩យប់​ថ្ងៃទី​ ២០មិថុនា​ ២០១៣ នៅកន្លែង​៣ផ្សេង​គ្នា​ នៅ​​​លើកំណត់​ផ្លូវ​ជាតិ​២ ។

​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹងថា​ រថយន្ត​ដឹក​អង្ករ​ទាំង​១០គ្រឿ​ង​ ត្រូវ​មន្ទី​រ​សាធារណៈការ​ សហការ​ជាមួយ​ក្រសួ​ង​សា​ធារណៈការ​​ចាប់ឃាត់បាន​នៅកន្លែង​៣ផ្សេង​គ្នា​ ទី១​.ចាប់ឃាត់​នៅ​មុខ​​ប៉ុស្ដិ៍​ថ្លឹងឡាន​ ស្ថិត​ក្នុង​ភូមិ​ព្រហ៊ូត​ សង្កាត់​រកាក្រៅ​ ក្រុង​ដូន​កែវ បាន​៣គ្រឿង ទី​២.​ចាប់នាំយកមក​ពី​ផ្លូវ​ជាតិ​លេខ​៣បាន​៣គ្រឿ​ង ដែលរថយន្ត​ទាំង​៥គ្រឿ​ង​ខាងលើនេះកំពុង​រក្សាទុកនៅមន្ទីរ​សាធារណៈការ​ខេត្ត​ ។ ចំណែក​រថយន្ត​៥​គ្រឿង​ទៀត​ចាប់​ឃាត់បាន​និង​រក្សា​ទុក​នៅលើ​ផ្លូវជាតិ​​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២និង​៣៣ ស្ថិត​ក្នុង​ឃុំ​ពត់​ស ស្រុក​បាទី​។

ប្រភពបន្ត​ថា​ រថយន្ត​១​គ្រឿង​​ដឹកលើស​​ចំណុះពី​២៥តោន ទៅ៣០តោន​ ដែល​ច្បាប់​កំណត់​ត្រឹម​តែ​៣៥តោន​​ប៉ុណ្ណោះក្នុង​​១គ្រឿង​ ដូច្នេះមាន​ន័យថា​ រថយន្ត​ទាំង​នោះ​ ១គ្រឿង​អាច​ផ្ទុក​ចំណុះ​ពី​៥៥តោន ទៅ៦៥តោន៕