ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវ​​ការសមិទ្ធផល​អនុគណ​ថ្មី​១ខ្នងនៅស្រុកកៀនស្វាយ

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ពិធីសម្ពោធ​សមិទ្ធផល​អនុគណ​ថ្មី​មួយខ្នង​សង់អំពី​ឥដ្ឋ​ប្រក់ក្បឿង​ មានរចនាបែប​ខ្មែរ​ដែល​ទើប​សាង​សង់​រួចនៅ​ក្នុង​​វត្ត​ស្លាកែត​​ សម្រាប់​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការតាម​ពុទ្ធា​អនុញ្ញាត​ កាលពីវេលាម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ មិថុនា ២០១៣ នេះ ស្ថិត​ក្នុង​ភូមិ​ស្លាបតាអោន ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ​ក្រោម​អធិបតីភាពលោកឧត្តម​​សេ​នីយ៍​បណ្ឌិត​ឌុល គឿន ទី​ប្រឹក្សា​ផ្ទាល់​​

ខេត្តកណ្តាល ៖ ពិធីសម្ពោធ​សមិទ្ធផល​អនុគណ​ថ្មី​មួយខ្នង​សង់អំពី​ឥដ្ឋ​ប្រក់ក្បឿង​ មានរចនាបែប​ខ្មែរ​ដែល​ទើប​សាង​សង់​រួចនៅ​ក្នុង​​វត្ត​ស្លាកែត​​ សម្រាប់​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការតាម​ពុទ្ធា​អនុញ្ញាត​ កាលពីវេលាម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ មិថុនា ២០១៣ នេះ ស្ថិត​ក្នុង​ភូមិ​ស្លាបតាអោន ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ​ក្រោម​អធិបតីភាពលោកឧត្តម​​សេ​នីយ៍​បណ្ឌិត​ឌុល គឿន ទី​ប្រឹក្សា​ផ្ទាល់​​របស់សម្តេច​អគ្គ​មហា​សេនាបតី​តេជោ អនុ​ប្រធានទី១​គណៈ​អចិន្ត្រៃយ៍ គណៈពង្រឹង​មូល​ដ្ឋាន​ខេត្ត​កណ្តាល និង​ជា​ប្រធាន​ក្រុម​ការ​ងារ​គណៈ​ពង្រឹង​មូល​ដ្ឋាន​ចុះ​ជួយ​ស្រុក​កៀនស្វាយ និង​លោកជំទាវ​សម លក្ខិណា ដែលជាភរិយា ​។

នៅ​ក្នុង​ពិធី​នោះ​ដែរ ក៏​មាន​អញ្ជើញ​ចូលរួម​អម​ដំណើរ​​ពី​សំណាក់​​លោកឧកញ៉ា​ លោក​ជំទាវ ដែល​ជា​ក្រុម​ការងារ​គណៈ​ពង្រឹង​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​មូល​ដ្ឋាន​ថ្នាក់​ខេត្ត​-ស្រុក​-ឃុំ​, មន្ត្រី​រាជ​ការ​គ្រប់ស្ថាប័ន​, ព្រះសង្ឃ, សប្បុរសជន​ និង​សមា​ជិក​ សមា​​ជិកា​​ចំនួន​៣២៣៧នាក់​ ។

​សមិទ្ធផល​អនុគណ​ថ្មី​មួយខ្នង​នេះមានទំហំ​១០ម៉ែត្រ គុណ២១ម៉ែត្រ ​ដែល​​ចំណាយ​ថវិកា​សរុប​អស់​ចំនួន​២៨.១៥៥​ម៉ឺ​​ន​ដុល្លារ ​។ នៅ​ក្នុង​នោះ​ ក៏​មាន​ការ​ចែក​អំណោយ​ដល់​សមាជិក​ក្នុង​ម្នាក់​ ក្រណាត់​កាត់ខោអាវ​១ដុំ និងថវិកា១០.០០០ម៉ឺនរៀល, ប្រគេន​បច្ច័យ​​ដល់​ព្រះ​មេគណខេត្ត​៥០ម៉ឺនរៀល, ព្រះអនុគណ៤០ម៉ឺន​រៀល, ចៅអធិការ​វត្ត​ចំនួន​២០ម៉ឺន, ព្រះសង្ឃ​១០ម៉ឺនរៀល,  កម្លាំង​នគរ​បាល​​ការពារ​៣០ម៉ឺន, កង​រាជ​អាវុធ​ហត្ថ​២០ម៉ឺន​រៀល និងក្រុម​តន្ត្រី​១​លាន​​រៀល ៕