ខេត្តប៉ៃលិន៖ បុរសប្រមឹក៣នាក់ត្រូវបានសមត្ថកិច្ចប៉ូលីសបញ្ជូនទៅតុលាការនៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២១ មិថុនា ២០១៣ ខណៈមានការប្ដឹងប្ដល់គ្នាមិនដាច់ស្រេច រឿងជម្លោះផឹកស៊ីកាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី១៨ មិថុនា ២០១៣ នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
បុរសប្រមឹកទាំង៣នាក់នោះ១.ឈ្មោះពុត សុខុន អាយុ៣៤ឆ្នាំ របួសបែកចិញ្ជើមខាងឆ្វេង ២.ជៀម សំណាង អាយុ៣៥ឆ្នាំ របួសពកក្បាល ៣.ឈ្មោះខុន ភេន អាយុ៣១ឆ្នាំ ទាំង៣នាក់រស់នៅភូមិឃុំខាងលើ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុបុរសទាំង៣នាក់បានជួបជុំគ្នាផឹកស្រា លុះពេលផឹកស្រវឹងស្រាប់តែបុរស២នាក់ដែលរបួសខាងលើ បានបបួលគ្នាជល់ក្បាលរហូតដល់បែកក្បាលទាំងសងខាង។ ក្រោយពេលជល់ក្បាលគ្នារហូតដល់បែកទាំងសងខាង ខាងបុរសបែកចិញ្ជើមបានប្ដឹងទារចំណង តែដោយទាមទារច្រើនពេក មិនអាចសម្របសម្រួលគ្នាបាន៕
ចែករំលែកព័តមាននេះ