ខេត្តកំពង់ស្ពឺ ៖ ស្ត្រីអ្នកចំការម្នាក់បានដួលបោកក្បាលស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ខណៈពេលស្ត្រីរូបនោះដើរទៅបត់ជើងនៅក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២១ មិថុនា ២០១៣ នៅភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ។
ស្ត្រីរងគ្រោះឈ្មោះសឿន លក្ខិណា អាយុ៤៤ឆ្នាំ ប្តីឈ្មោះសុខ ណារិន អាយុ៤៣ឆ្នាំ មុខរបរជាអ្នកចំការដូចគ្នា ។
តាមការបំភ្លឺពីប្តីរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា គាត់ រួមទាំងស្ត្រីរងគ្រោះ និងកូនបានដេកនៅលើគ្រែជាមួយគ្នា លុះដល់វេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២១ មិថុនា ២០១៣ គាត់បានឮសំឡេងស្ត្រីរងគ្រោះស្រែកហៅគាត់ជាប្តីឱ្យជួយ ពេលគាត់ស្ទុះទៅជួយឃើញប្រពន្ធដួលបោកក្បាលទៅក្រោយដេកស្តូកស្តឹង គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដែរ។
ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះស្លាប់ដោយសារខ្យល់គរដួលបោកក្បាល ហើយក៏ប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ