ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​​​ផ្សព្វ​​ផ្សាយ និង​​​ពិ​គ្រោះ​​​យោបល់​​​របស់​ក្រុម​​ប្រឹក្សា​ខណ្ឌ​ប្ញស្សី​កែវ​អាណត្តិ​ទី​១

12 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ៖ រដ្ឋបាលខណ្ឌ​ប្ញស្សី​កែវ​បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ពិ​គ្រោះ​យោបល់​របស់ក្រុម​ប្រឹក្សាខណ្ឌ​អាណត្តិ​ទី​១ កាលពី​វេលាម៉ោង​៨និង១០នាទី​ព្រឹក​ថ្ងៃទី​២១ មិថុនា ២០១៣​ នៅ​មជ្ឍ​មណ្ឌល​ម៉ូ​ឌែន៥ សង្កាត់​​ប្ញស្សី​កែវ ខណ្ឌ​ប្ញស្សី​កែវ ។

រាជធានីភ្នំ​ពេញ៖ រដ្ឋបាលខណ្ឌ​ប្ញស្សី​កែវ​បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​​ពិ​គ្រោះ​យោបល់​របស់ក្រុម​ប្រឹក្សាខណ្ឌ​អាណត្តិ​ទី​១ កាលពី​វេលាម៉ោង​៨និង​១០​នាទី​​​ព្រឹក​ថ្ងៃទី​២១ មិថុនា ២០១៣​ នៅ​មជ្ឍ​មណ្ឌល​ម៉ូ​ឌែន៥ សង្កាត់​​ប្ញស្សី​កែវ ខណ្ឌ​ប្ញស្សី​កែវ ។

ពិធី​នេះ​រៀបចំ​ឡើង​ ក្រោម​អធិបតី​ភាពលោក​ប្រាក់​ ចាន់​ណា ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ ដោយមាន​ការ​ចូល​រួម​ពីលោក​កូប ស្លេះ អភិបាល​រង​ខណ្ឌ​ប្ញស្សី​កែវ​ តំណាងខ្ពង់​ខ្ពស់​​លោក​ឃ្លាំង​ ហួត​​ អភិបាល​ខណ្ឌ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ និង​ក្រុម​ប្រឹក្សា​ទូ​ទាំង​ខណ្ឌ ។

​វេទិកា​ផ្សព្វផ្សាយ​ពិ​គ្រោះ​យោបល់​របស់ក្រុម​ប្រឹក្សាខណ្ឌ​អាណត្តិ​ទី​១នេះ ធ្វើ​ឡើងក្នុង​គោល​បំណង បង្កើត​វប្បធម៌នៃ​ការ​ពិភាក្សា និងលើក​កម្ពស់​គណ​នី​ភាព​តាម​បែប​ប្រជាធិប​តេយ្យ​ តាម​រយៈ ១- ផ្តល់​ព័​ត៌មានជូន​ប្រជាពល​រដ្ឋ​នូវ​ស​មិ​ទ្ធិ​ផល​ដែល​ក្រុម​ប្រឹក្សា​សម្រេច​​​​បាន​នាពេល​កន្លង​មក និង​បញ្ហា​ប្រឈមនានា​ដែល​ក្រុម​ប្រឹក្សា​ខណ្ឌ​បាន​ជួប​ប្រទះ​ ។ ២- ផ្តល់​ព័​ត៌មានជូន​ប្រជាពល​រដ្ឋអំពី​អាទិភាព​នៃ​ការងា​រអភិវឌ្ឍ​ន៍​របស់​ក្រុម​ប្រឹក្សា​សម្រាប់​ឆ្នាំ​ខាង​មុខ ។ ៣- ផ្តល់​ព័​ត៌មានជូន​ប្រជាពល​រដ្ឋ ដើម្បី​ពិភាក្សា​លើ​របាយ​ការ​ណ៍​របស់​ក្រុម​ប្រឹក្សា​ខណ្ឌ​ ៤-ទទួល យក​អនុសាសន៍​ និង​សំ​ណូម​ពរ​ប្រជាពល​រដ្ឋ​ដើ​ម្បី​ពិភាក្សា​ ។

វេទិ​កា​នេះ​រៀបចំ​ឡើង​​ប្រធានបទ​៣ ១-ស្ថានភាព​នៃការអភិវឌ្ឍ​មូល​ដ្ឋាន​របស់​រដ្ឋបាល​ខណ្ឌ​ប្ញស្សីកែវ ២-ការថែរក្សា​សុខភាព និង៣- ការងារ​ការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់ របៀប​រៀបរយ និង​សាធារណៈ ។