កំណាត់ឈើគ្រញូងជាច្រើនដុំត្រូវយោធាឈរជើងនៅតំបន់ព្រំដែនច្រកអានសេះដុតកំទេចចោល
ខេត្តព្រះវិហារ ៖ កំណាត់ឈើគ្រញូងជាច្រើនដុំដែលពលករខ្មែរលួចចូលកាប់ពីក្នុងទឹកដីថៃ រួចយកមកលាក់ក្នុងព្រំប្រទល់កម្ពុជា-ថៃ ត្រូវបានយោធាវរសេនាតូចលេខ៤០៥ឈរជើងតំបន់ព្រំដែនច្រកទ្វារអានសេះប្រទះឃើញ ខណៈពេលពួកគេដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃជួរមុខក្នុងតំបន់ច្រកទ្វារអានសេះ រួចប្រមូលដុតកំទេចចោល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ មិថុនា ២០១៣នេះ។


ចែករំលែកព័តមាននេះ