ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទឹក​ចិត្ត​តាម​រយៈ​​ប្រា​ក់​ឧបត្ថម្ភ​​ជិត​​​100ដុល្លារ​​ ជា​រៀង​រាល់ខែ​​ដល់​សកម្មភាព​ថែ​សួន និង​ស្ដារលូ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ បង​ប្អូន​កម្មករ​​-​កម្មកា​​រិ​នី​​​​​បណ្ដែត​​​​របស់​​មន្ទីរ​​សាធារណការ​​ និង​ដឹក​ជញ្ជូន​​​រាជ​ធានី​ភ្នំពេញ ​​​ក្នុងនោះ​​មាន​កម្ម​ករ​ថែ​សួន​​​សម្អាត​សួន​ច្បារ​​​​ ស្ដារបូម​លាង​លូ​ ​​សន្ដិ​សុខ​សួន និង​​​កម្ម​ករ​​​​ផ្នែក​សា​​ធារណការ​ មានចំនួន​​​៥២០​នាក់​​​​​បាន​ទទួល​​ការ​លើក​ទឹក​ចិត្ត​​ពី​​លោក​ប៉ា សុជាតិ​វង្ស ​​អភិបាល​រាជធានី​ភ្នំពេញ​​​ តាម​រយៈ​ការ​​​​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​​​បន្ថែម​រហូត​ដល់​ទៅ​​​៣៤​​ម៉ឺន​​រៀល​​ក្នុងមួយ​​ខែ​​​

រាជធានី​ភ្នំពេញ​ ៖​ បង​ប្អូន​កម្មករ​​-​កម្មកា​​រិ​នី​​​​​បណ្ដែត​​​​របស់​​មន្ទីរ​​សាធារណការ​​ និង​ដឹក​ជញ្ជូន​​​រាជ​ធានី​ភ្នំពេញ ​​​ក្នុងនោះ​​មាន​កម្ម​ករ​ថែ​សួន​​​សម្អាត​សួន​ច្បារ​​​​ ស្ដារបូម​លាង​លូ​ ​​សន្ដិ​សុខ​សួន និង​​​កម្ម​ករ​​​​ផ្នែក​សា​​ធារណការ​ មានចំនួន​​​៥២០​នាក់​​​​​បាន​ទទួល​​ការ​លើក​ទឹក​ចិត្ត​​ពី​​លោក​ប៉ា សុជាតិ​វង្ស ​​អភិបាល​រាជធានី​ភ្នំពេញ​​​ តាម​រយៈ​ការ​​​​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​​​បន្ថែម​រហូត​ដល់​ទៅ​​​៣៤​​ម៉ឺន​​រៀល​​ក្នុងមួយ​​ខែ​​​ឬជិត​​១០០​ដុល្លារ​​ក្នុងមួយ​ខែ ។

ការ​ផ្តល់​ថវិកា​លើក​ទឹក​ចិត្ត​បែប​នេះ​ត្រូវ​បាន​ លោក​​ប៉ា​ សុជាតិ​វង្ស​ អភិ​បាល​រាជ​ធានី​ភ្នំពេញ ​ប្រកាស​ក្នុង​ពេល​លោក​អញ្ជើញ​ជួប​សំណេះ​សំណាល​​ជាមួយ​​កម្មករ​នៃ​មន្ទីរ​សាធា​​រ​ណ​ការ​ទាំង​នោះ​នៅ​ក្នុង​បរិ​វេណ​សាលា​រាជ​ធានី​ភ្នំពេញ ​កាល​​ពី​រសៀល​ថ្ងៃទី​១៩​ មិថុនា​ ។

​​នៅ​ចំពោះ​មុខ​កម្មករ​ទាំង​នោះ ​លោក​​ប៉ា​ សុជាតិ​វង្ស​ បាន​គូ​ស​បញ្ជាក់​ថា​ ​ក្នុង​នាម​គណៈ​​​អភិ​បាល​រាជ​ធានី​ភ្នំពេញ​​ លោក​សូម​​​ប្រកាស​​ផ្តល់​ប្រាក់​បន្ថែម​ពី​លើប្រាក់​ឧប​ត្ថម្ភ​ប្រចាំ​ខែ​​ចំនួន​១០ម៉ឺ​ន​រៀល​​បន្ថែ​ម​ទៀត​ ​ដែល​កន្លង​មក​ទទួល​បាន​តែ​២៤​ម៉ឺន​រៀល​ក្នុង​១ខែប៉ុណ្ណោះ ។​​ នេះ​​​គឺ​មាន​ន័យ​ថា ​ចាប​់ពី​ខែ​ក្រោយ​នេះ​ត​ទៅ​​ ប​ង​​ប្អូន​កម្មករ​​នឹង​​​​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ក្នុ​ង​មួយ​ខែ​ ៣៤​​ម៉ឺន​រៀល​ ​ជាមួយ​នឹង​ការ​ផ្តល់​សម្លៀក​​បំពាក់​ជា​កម្មក​រ​មួយ​សម្រាប់​​បន្ថែ​មទៀត​ផង​ដែរ​ ។

លោក​ ប៉ា​ សុជាតិ​វង្ស​​ ​បាន​​មាន​ប្រសាស​ន៍​ទៀត​ថា​ ក្នុង​នាម​គណៈ​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ ទោះ​​បី​ជួប​ការ​លំ​បាក ​ក៏​យើង​ខិត​ខំ​ដោះ​ស្រាយ​បន្ថែម​ប្រាក់​ឧបត្ថម្ភ​១០​ម៉ឺន​រៀល​ដល់​​បង​ប្អូន​​​​ដែរ។ ​ថ្វីដ្បិត​​តែ​​ប្រាក់​ឧបត្ថម្ភ​នេះ​មិន​ទាន់​ឆ្លើយ​តប​បាន​តាម​សំណូម​ពរ​នៃ​សេ​ចក្តី​ត្រូវ​ការ​​​ក្ដី​ ក៏​​យើង​បាន​ជួយ​បំពេញ​បន្ថែម​ដល់​បង​ប្អូន​​បាន​មួយ​ចំណែក​ដែរ​ ។​ លោក​ អភិបាល​រាជ​ធានី​បាន​ថ្លែង​អំណ​រ​​គុណ​ដោយ​ស្មោះដល់​បងប្អូន​កម្មក​រ-​កម្ម​ការិនី​ទាំង​អស់​​ដែល​ជា​អ្នក​អនុវត្ត​ដោយ​ផ្ទាល់​ក្នុង​ការ​ធ្វើ​ឲ្យ​ទី​ក្រុង​របស់​យើង​មាន​សម្រស់​ស្រស់​បំព្រង​គ្រប់​រដូវ​កាល​ ។

លោក​​ប៉ា​ សុជាតិ​វង្ស បាន​បញ្ជាក់​ថា បច្ចុ​ប្បន​​​្ន​​​បណ្ត​​ាទី​ក្រុង​នានា​លើពិភព​លោក ​​គេ​បាន​​​​ឈាន​១ជ​ំហាន​ទៀត​គឺ​ចេញ​ពី​ទី​ក្រុង​ស្អាត​ ទៅ​ទី​ក្រុង​បៃ​តង​ ។ មាន​ន័យ​ថា​ ជា​ទី​ក្រុង​មាន​ អនា​ម័យ​ល្អ​ មាន​សណ្តាប់​ធ្នាប់​ និង​មាន​បរិ​ស្ថាន​ល្អ​ ហើយ​ដើម្បី​បា​នទី​ក្រុង​បៃតង​ យើង​នៅ​មាន​ការ​ងារ​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ​បន្ត​​​ ។ ​​ការ​ងារ​អ្វី​ក​៏ដោយ ​​ឲ្យ​តែ​ស្រប​ច្បាប់​គឺ​មិន​អន់​នោះ​ទេ​ បង​ប្អូន​ត្រូវ​តែ​មាន​មោទន​​ភាព​ចំពោះ​ការ​ង​ា​​រ​របស់​បង​ប្អូន​ដែល​កំពុង​ធ្វើ​ ។​ ជាមួយ​គ្នានេះ​បង​ប្អូន​ក៏​ត្រូវ​មាន​មោទ​ន​​ភាព​​ដែល​យើង​មាន​ថ្នាក់​ដឹក​នា​ំដ៏​ឈ្លា​ស​វៃ​​គឺ​សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ​ ហ៊ុន សែន​ គឺ​សម្តេច​បាន​ដឹក​នា​​​​​​ំប្រទេស​ឲ្យ​ឈ្នះ​ទាំងអស់គ្ន​ា ហើយ​បច្ចុ​ប្ប​ន្ន​នេ​ះ​នយោ​​បាយ​ ឈ្នះ=ឈ្នះ ​របស់​សម្តេច​តេជោ​បាន​​ក្លាយ​​ជា​​រូប​មន្ត​សក​ល​ដែល​ប្រទេស​នានា​គេ​យក​ទៅ​ប្រើ​ដែរ​ជា​រូប​មន្ត​ដែល​ឈ្នះទាំង​អស់​គ្នា ។​ 

លោក​ សាំ​ ពិសិទ្ធ​ នាយក​​​មន្ទី​រ​សាធារ​ណ​ការ​​ និង​ដឹក​ជញ្ជូ​ន​​​​​បាន​ឲ្យ​ដឹង​ថា​ មន្ទីរ​សាធារ​ណ​ការ​មាន​មន្ត្រី ប​ុគ្គ​លិក ​កម្មក​រស​រុប​ចំនួន​៨២៤​នាក់​ក្នុង​នោះ​កម្មករបណ្តែត​ចំនួន​៥២០​នាក់ ​​ស្រី១៤៦​នាក់​ ដោយ​ចែក​ចេញ​ជា​អង្គ​ភាព​សួន​ច្បារ​ ​និង​រុក្ខ​ជាតិ ​អង្គ​ភាព​លូទឹក​ បូម​ទឹក​ អង្គ​ភាព​អគ្គិ​សនី​បំភ្លឺ​សាធារ​ណៈ​ អង្គ​ភាព​ស្ពាន​ថ្នល់ និង​អង្គ​ភាព​គ្រប់​​គ្រង​សណ្តាប់​ធ្នាប់​សាធារ​ណៈ ៕