ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំបុក​គ្រឿងញៀ.ន​នៅ​​ផ្លូវ​រទេះភ្លើង​ចាប់​បាន​១០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​២៩ វិច្ឆិកា បាន​ធ្វើ​ពិធី​បង្ហាញមុខ​ក្រុម​ជន​ពាក់​ពន្ធ​គ្រឿង​ចំនួន​១០​នាក់​ដែល​ទើប​ប​ង្ហ្រា​ប​នៅ​ចំណុច​ផ្លូវ​រទេះភ្លើង​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដុន​ពេញ ដែល​ជា​សំបុក​គ្រឿងញៀន​ដ៏​គ្រោះថ្នាក់ បន្ទាប់​ពី​ទីតាំង​បឹង​ឈូក​មុខ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​២៩ វិច្ឆិកា បាន​ធ្វើ​ពិធី​បង្ហាញមុខ​ក្រុម​ជន​ពាក់​ពន្ធ​គ្រឿង​ចំនួន​១០​នាក់​ដែល​ទើប​ប​ង្ហ្រា​ប​នៅ​ចំណុច​ផ្លូវ​រទេះភ្លើង​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដុន​ពេញ ដែល​ជា​សំបុក​គ្រឿងញៀន​ដ៏​គ្រោះថ្នាក់ បន្ទាប់​ពី​ទីតាំង​បឹង​ឈូក​មុខ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ពិធី​បង្ហាញមុខ​ជនសង្ស័យ​ទាំង​១០​នាក់​នោះ បើ​គ្មាន​ការ​កែប្រែ​ទេ គឺ​ធ្វើ​ឡើង​ដោយ​លោកវរសេ​នីយ៍​ឯក អ៊ី​វ ភា​រិ​ទ្ធ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​មន្ត្រី​ជំនាញ​ពាក់​ពន្ធ​ក្នុង​កិច្ច​ប្រ​តិ​បត្ត​ការ​​បង្ក្រាប លើ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នោះ និង​ក៏​ដោយ​បានការ​អនុ​ញ្ញាតិ​​ពី​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​ង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែរ ។

យោង​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៨ វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច នៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ បាន​បើក​យុទ្ធនាការ​យ៉ាង​ស្ងាត់ស្ងៀម​មួយ​បង្ក្រាប​ទីតាំង និង​ជា​ជម្រក​ជន​ឈាមរាវ​ជា​ក្រុម​សម្ងំ​លាក់ខ្លួន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១០​នាក់ ។

ក្រោយ​បង្ហាញមុខ​ជនសង្ស័យ​ទាំង​១០​នាក់ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ