ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញៀន​ថ្នាំ​ខឹង​ម្តាយ​ស្តី​បន្ទោស​ លោត​ពី​លើ​ស្ពាន​អាកាស​7​​មករា ប៉ង​​សម្លាប់​​ខ្លួ​ន​​ផ្អើល​​ទាំង​​ថ្ងៃ (មាន​​វី​ដេ​​អូ​​ឃ្លីប)

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ យុវជន​ម្នាក់បាន​ជិះម៉ូតូ​ឌុប​ធ្វើដំណើរ​មកលោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​អាកាស​៧មករា ​ដែលស្ថិត​នៅ​ក្នុង​​​ខណ្ឌ​ទួលគោក​ដោយសារ​តែខឹង​​ម្តាយស្តី​បន្ទោស​​​ ។ ការ​លោត​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​​នេះ​​​​បណ្តាល​ឱ្យ​រងរបួស​ជើង​ទាំង​​ពី​​រ​​ត្រូវ​ប៉ូលិស​សែងដាក់​ម៉ូតូបញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យព្រះ​កុសុមៈ​​ដែល​នៅ​ជិត​នោះ​​​​ដើម្បី​សង្គ្រោះ ។

រាជធានីភ្នំពេញ ​៖ យុវជន​ម្នាក់បាន​ជិះម៉ូតូ​ឌុប​ធ្វើដំណើរ​មកលោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​អាកាស​៧មករា ​ដែលស្ថិត​នៅ​ក្នុង​​​ខណ្ឌ​ទួលគោក​ដោយសារ​តែខឹង​​ម្តាយស្តី​បន្ទោស​​​ ។ ការ​លោត​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​​នេះ​​​​បណ្តាល​ឱ្យ​រងរបួស​ជើង​ទាំង​​ពី​​រ​​ត្រូវ​ប៉ូលិស​សែងដាក់​ម៉ូតូបញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យព្រះ​កុសុមៈ​​ដែល​នៅ​ជិត​នោះ​​​​ដើម្បី​សង្គ្រោះ ។ ការធ្វើ​អត្តឃាត​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៣​រសៀល​ថ្ងៃទី​២០ មិថុនា ​ខណៈពេល​ដែល​​​នៅ​ទី​នោះ​​សមត្ថ​កិច្ច​ដាក់​​ពង្រាយ​​កង​កម្លាំង​​នៅតា​មដង​មហាវិថី​​ការពារ​ក្បួន​គណៈ​ប្រតិភូ ។

យុវ​ជនដែល​គិតខ្លី​នេះ​ឈ្មោះ​ជា វណ្ណធិ​រាជ​ អាយុ១៩ឆ្នាំ មានលំ​នៅ​ភូមិ​ទឹក​ថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ​តាម​មន្រ្តី​ប៉ូលិស​បា​ន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញយុវ​ជនរូប​នោះបាន​ដើរ​ឡើង​​​លើ​​ស្ពាន​អាកា​ស៧​មករា ក្នុងទិស​ដៅពី​កើ​ត​ទៅ​​លិច ។ នៅពេល​ឡើងដល់​កណ្តាល​ស្ពាន​ស្រាប់​​តែ​​យុវ​ជន​រួបនោះ​បានលោត​ទ​ម្លាក់​​ខ្លួន​ពី​លើ​​ស្ពាន​មក​ក្រោម ​បណ្តាល​ឱ្យ​​​របួស​ជើងទាំង​ពីរ​​ដេ​​ក​​​ស្តូកស្តឹង​ក្រោមស្ពាន ។ ភ្លាមៗ​ប្រជា​ពល​រដ្ឋ​រួម​ទាំង​សមត្ថកិច្ច​បាននាំ​គ្នារត់​ទៅចោ​ម​រោម​មើល​​ជុំជិត​ធ្វើឱ្យ​មានការ​ភ្ញាកផ្អើល​យ៉ាង​ខ្លាំង ។

ដើម្បី​ចៀស​វាង​ការកក​ស្ទះ​ចរា​ចរណ៍​ និងហៅ​រថយន្ត​សង្គ្រោះ​​យូរពេក​ នគរ​បាល​រដ្ឋបាល​ទឹក​ល្អក់​ទី១ ខណ្ឌទួល​គោកបាន​នាំគ្នា​សែ​ង​លើក​​ដាក់​​លើ​​ម៉ូតូ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។ នៅ​ក្នុង​មន្ទីរពេទ្យ​យុវជន​នោះ​បាន​ឱ្យ​ដឹង​ថា​ ការ​ធ្វើ​អត្ត​ឃាត​នេះ​ដោយ​សារ​តែ​ខឹង​ម្តាយ​ស្តី​បន្ទោស ។ យុវ​ជនឈាម​រាវបាន​​​និយាយ​​ថា ខ្លួន​ជា​មនុស្ស​សេពគ្រឿង​ញៀន និង​ចេះតែ​ដើរ​លេង​មិន​ស្តាប់​​ដំបូ​ន្មាន​​ឪពុក​ម្តាយ ។ គេ​និយាយ​ថា ​​កា​ល​ពី​ថ្ងៃទី​១៩ ​មិថុនា ម្តាយ​បាន​ណែនាំ​​​ និង​​ស្តី​បន្ទោស​​ពីរឿង​ដើរលេង​និង​ប្រើ​ប្រាស់គ្រឿង​ញៀន ជា​ហេតុធ្វើ​ឱ្យ​ខ្លួនគិត​ខ្លី​លែង​​​ចង់​រស់ ។

នៅ​​មុន​ពេល​លោត​ រូប​គេ​បាន​ជិះ​ម៉ូតូ​ឌុបពី​ផ្ទះគោល​បំណងមក​លោត​សម្លាប់ខ្លួន​ពី​លើ​ស្ពានអាកា​ស៧​មករា​ ប៉ុន្តែ​មុន​ដាច់​ចិត្ត​លោត​​ គាត់​​បានទៅ​អង្គុយ​​ផឹក​ស្រាបៀរ​អស់៣​កំប៉ុង​​​នៅ​​ក្បែរ​ស្ពាន​នោះ​​ ។ លុះ​​​​ស្រវឹង​ស្រឿង​ៗ​ចិត្តក៏​​មាន​​ក្លា​ហាន​​ ​​ហើយ​​បាន​ដើរ​ឡើង​​​លើ​​ស្ពាន​អាកាស​៧មករា​​ លោត​សម្លាប​់ខ្លួនតែ​ម្តង តែ​មិន​ស្លាប់​ ។
គ្រូ​ពេទ្យ​បាន​​និយាយ​ថា ​បន្ទាប់​ពី​ថត​មើ​ល​ឃើញ​ថា ​យុវជន​រូប​នេះ​មិ​ន​មាន​​របួស​​​​រហូត​បាក​់​ជើង​​នោះ​ទេ ​​គ្រាន់​តែ​​គ្រិច​ប៉ុណ្ណោះ​​ កម្ពស់​ស្ពាន​ដែល​លោត​មានប្រមាណ​ជា​៥ម៉ែត្រ​ប៉ុណ្ណោះ ។

តាម​បុរសជា​ឪពុក​បាន​ឱ្យ​ដឹង​ថា​ កូន​របស់​គាត់​ជា​មនុស្ស​ញៀន​ថ្នាំ​ បានធ្វើបាប​ឪពុក​ម្តាយ​ហើយ​គិតតែ​​ពី​​ដើរលេង​ មិន​គិត​ជួយ​ធ្វើ​ការ​ផ្ទះ​នោះ​ទេ​ ។ នៅ​ពេល​ឪពុក​ម្តាយណែ​នាំ មិន​នឹក​ស្មា​ន​ថា​គេ​​​មក​លោត​សម្លាប់​ខ្លួន​បែប​នេះឡើយ។ នេះ​ជា​លើក​ទី​១​​​ហើយ​​​ដែល​មាន​​​មនុស្ស​មក​​​លោត​សម្លាប់​ខ្លួន​ពី​​​លើ​​ស្ពាន​អាកាស​៧​មករានេះ​។ ​​កន្លង​មក​តាម​​ប្រភព​​ព័ត៌​មាន​​ថា​ មាន​មនុស្ស​​ប៉ុន​ប៉ង​​លោត​សម្លាប់​ខ្លួន​ដែរ​ពីលើ​ស្ពាន​​អាកាស​នេះ​​​ តែ​ត្រូវបាន​​​គេ​រា​រាំង​​​​ទាន់​ពេល ​៕