ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​ចិន​ព្រមាន​ពី​ផល​ប៉ះពាល់​នៃ​ការ​បំបែក​សេដ្ឋកិច្ច​អា​មេ​រិ​ក​-​ចិន

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ឯកអគ្គរដ្ឋទូត​ចិន​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន លោក Cui Tiankai បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​មក​ថា ប្រទេស​ចិន​សង្ឃឹមថា​អាច​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​កាត់​បន្ថយ​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក និង​បាន​ព្រមាន​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ប្រសិនបើ​មានការ​ព្យាយាម​បំបែក​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​ពីរ​របស់​ពិភពលោក…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ឯកអគ្គរដ្ឋទូត​ចិន​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន លោក Cui Tiankai បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​មក​ថា ប្រទេស​ចិន​សង្ឃឹមថា​អាច​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​កាត់​បន្ថយ​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក និង​បាន​ព្រមាន​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ប្រសិនបើ​មានការ​ព្យាយាម​បំបែក​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​ពីរ​របស់​ពិភពលោក ។

លោក​បាន​បន្ត​ទៀត​ថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​ចែករំលែក​ទំនួល​ខុស​ត្រូវ​ដើម្បី​សហការ​សម្រាប់​អត្ថប្រយោជន៍​របស់​សេដ្ឋកិច្ច​ពិភពលោក ។

លោក​បាន​លើក​ឡើង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ទសវត្សរ៍​ឆ្នាំ​១៩៣០ ក្នុង​ចំណោម​ប្រទេស​ឧស្សាហកម្ម ដែល​បាន​បង្ក​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក​ដួល​រលំ និង​បង្កើន​ភាព​តានតឹង​មុន​ពេល​សង្គ្រាមលោក​លើក​ទី​ពីរ ។

ពេល​ដែល​សួរ​ទាក់ទិន​នឹង​គំនិត​របស់​លោក​លើ​សង្គ្រាម​ពាណិជ្ជកម្ម​បច្ចុប្បន្ន លោក​បាន​ឆ្លើយ​មក​ថា លទ្ធផល​មិន​អាច​ស្មាន​ទុក​បាន​ឡើយ ហើយ​សេដ្ឋកិច្ច​ទាំង​ពីរ​គួរតែ​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​ជៀសវាង​វា​។

លោក Cui បាន​បន្ថែម​ថា ប្រទេស​ចិន​មិន​ចង់​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ទេ និង​ចង់បាន​ការ​ចរចា​លើ​ដំណោះស្រាយ និង​បាន​បន្ត​ថា ៖«​ពួក​យើង​មិន​ទទួលយក​ពេល​ដែល​ភាគី​ម្ខាង​លើក​ឡើង​ពី​តម្រូវការ​ជា​ច្រើន ខណៈ​ដែល​ភាគី​ម្ខាង​ទៀត​ត្រូវ​តែ​គោរព​តាម​ទាំងអស់ »​។

យ៉ាងណា​ក្តី ប្រភព​នៅ​White House បាន​ឲ្យ​ដឹង​ថា នៅ​មានការ​ខ្វែងគំនិត​គ្នា​ច្រើន​ក្នុង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ត្រាំ​ទាក់ទិន​នឹង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន ។

លើស​ពី​នេះ​ទៅ​ទៀត លោក Larry Kudlow ប្រធាន​សេដ្ឋវិទូ​នៅ​ White House បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រដែ​រថា លោក​ប្រធានាធិបតី​ត្រាំ​ចង់​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន តែ​ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ជាដើម ប្រសិនបើ​ភាគី​ទាំង​ពីរ​មិន​អាច​ចរចា​ចេញ​ដំណោះស្រាយ​បាន​នៅ​ថ្ងៃ​សៅរ៍​ជាមួយនឹង​លោក​ប្រធានាធិបតី​ស៊ី ជិន​ពីង (Xi Jinping) នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ