ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​​​​បេតុ​ង​មួយ​ខ្សែ​និង​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ នៅ​សង្កាត់់ច្បារអំពៅ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ នៅសង្កាត់​ច្បារអំពៅ​ទី២ ខណ្ឌ​មានជ័យ​ កាលពី​រ​សៀល​​ថ្ងៃទី២០ មិថុនា​ ២០១៣ ​មានរៀប​ចំ​ពិធីបើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយខ្សែ​ និង​ប្រព័ន្ធ​លូ​​បង្ហូរ​ទឹក​ ដែល​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតី​ភាព​​លោក​​គួច ចំរើន​ អភិ​បាលខណ្ឌ​មានជ័យ​​ និង​ប្រជាពលរដ្ឋ​ចូលរួម​ សរុប​៣០០នាក់​។

លោក​អភិបាល​ខណ្ឌ​បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធ​មានផ្លូវ​ ស្ពាន​​ លូបង្ហូរ​ទឹក​ សំណង់​សាធារណ​ផ្សេង​ៗទៀត​មានការរី​ក​លូត​លាស់​ឡើង​​ ដោយ​សារ​ការដឹកនាំ​ដ៏ឈ្លាស​វៃរបស់​សម្ដេចតេជោ​ហ៊ុន​សែន​ នាយករដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​ខិតខំ​អស់​ពីកម្លាំង​កាយ​ចិត្ត​ធ្វើឱ្យ​ប្រទេស​ជាតិ​មានការ​រីក​ចំរើន​រហូត​មក​ដល់​សព្វ​ថ្ងៃ៕