ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​មើល​ប្តី​ឈឺ​នៅ​ពេទ្យ ស្រាប់តែ​ឃើញ​ស្លា.ប់​ក្នុង​ទឹកអូរ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៨​នេះ មាន​ករណី​ប្រទះ​ឃើញ​សាកសព​មនុស្ស​ម្នាក់ អណ្តែត​ក្នុង​ទឹកអូរ​ព្រៃ​អូរ​ឫស្សី ស្ថិត​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​សំរោង ក្រុង​សំរោង…

ខេត្តឧត្តរមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៨​នេះ មាន​ករណី​ប្រទះ​ឃើញ​សាកសព​មនុស្ស​ម្នាក់ អណ្តែត​ក្នុង​ទឹកអូរ​ព្រៃ​អូរ​ឫស្សី ស្ថិត​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បច្ចេកទេស សហការ​ជាមួយ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​នគរបាល​ក្រុង​សំរោង បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដែល​មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៦៨​ប្រមាណ ៣០០​ម៉ែត្រ ខាងកើត​បន្ទាយ​កងពលតូច​លេខ​៤២ នៃ​កង​យោធពលខេមរភូមិន្ទ​។

សាកសព​នោះ​ជា​មនុស្ស​ស្រី ដែល​ដំបូង​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ប៉ុន្តែ​ក្រោម​ការ​ស្រាវជ្រាវ​រយៈពេល​២​ម៉ោង​ក្រោយមក ទើប​រក​ឃើញ​អត្តសញ្ញាណ​នៃ​ជន​រង​គ្រោះ​។ ជន​រង​គ្រោះ ឈ្មោះ ឡែ​ង គឿ​ន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។ តាម​ការ​បំភ្លឺ​ពី​ឈ្មោះ អៀម អេ​ម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ត្រូវជា​ក្មួយ​សាកសព ធ្វើ​ទាហាន​កងពល​លេខ​២ វរៈ​២៣ វិស្វកម្ម ឈរជើង​នៅ​ចំណុច​អូរ​ក្រ​វ៉ា​ន់ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ វិ​ច្ឆ​កា ២០១៨ ប្តី​គាត់​(​ជន​រង​គ្រោះ​) ឈឺ​ហើយ​បាន​ដឹក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កងពល​លេខ​៤២ ប្រពន្ធ​គាត់​(​សាកសព​) ក៏​បាន​មក​នៅ​តាម​មើលថែ​រក្សា​ប្តី​រហូត​ដែរ លុះដល់​ថ្ងៃ​ទី​២៧ វិច្ឆិកា ស្រាប់តែ​ពេទ្យ​បាន​ប្រាប់​ថា បាត់​គាត់​ជា​ប្រពន្ធ​មិនឃើញ​នៅ​មើល​ប្តី​ទេ​។

ពេល​នោះ​ខ្ញុំ​(​អៀម អេ​ម​) មិន​បាន​ចាប់អារម្មណ៍​ទេ តែ​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា នេះ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ស្លាប់​ខ្ញុំ​ក៏​ដើរទៅ​មើល​ទើប​ស្គាល់​សាកសព​នោះ​ជា​មីង​របស់ខ្ញុំ​ឈោះ្ម ឡែ​ង គឿ​ន ពិតប្រាកដ​មែន​។ សមត្ថកិច្ច​បានការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក ។ សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ