ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ធ្វើ​ទៅ​រួច​…​កា.ប់​គាត់​សឹង​ដាច់​ក្បាល​ពេល​កំពុង​សម្រាន្ត​ថ្ងៃត្រង់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា គេ​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់ ក្រោយ​ពី​ជន​នេះ​បាន​ប្រើ​កាំបិត​កាប់​ទៅ​លើ​បុរស​​ម្នាក់​​រហូត​ស្ទើរ​ដាច់​ក្បាល​​​ ​ស្លាប់​យ៉ាង​រន្ធត់​ក្នុង​ថ្លុកឈា​ម កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​ថ្ងៃ​ទី​២៩ ​វិច្ឆិកា នេះ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា គេ​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់ ក្រោយ​ពី​ជន​នេះ​បាន​ប្រើ​កាំបិត​កាប់​ទៅ​លើ​បុរស​​ម្នាក់​​រហូត​ស្ទើរ​ដាច់​ក្បាល​​​ ​ស្លាប់​យ៉ាង​រន្ធត់​ក្នុង​ថ្លុកឈា​ម កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​ថ្ងៃ​ទី​២៩ ​វិច្ឆិកា នេះ ស្ថិតនៅ​ក្នុងភូមិ​សួន​ស្លា ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល​។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ​បាន ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ-ឃុំ កើត​ហេតុ​ខាងលើ​ ។ ជន​នេះ ​បាន​ប្រើប្រាស់​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ឆ​ម ឈឿ​ម ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​អន្ទាក់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​ចំ​ក្បាល​ជា​ច្រើន​កាំបិត​ស្ទើរ​ដាច់​ក្បាល​ធ្លាក់​ពី​ស្មា​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ ខណ​:​កំពុង​ដេក​នៅ​ខាងក្រោម​ផ្ទះ​។

សមត្ថ​កិ​ច្ឋ​មិន​ទាន់​ដឹង​ពី​មូលហេតុ ​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាតកម្ម​នេះ​នៅឡើយ​ទេ តែបើ​តាម​ការ​សាកសួរ​
ជំ​ហា​ន​ដំបូង​ថា ជន​ដៃដល់​ជា​មនុស្ស​កើតរោគ​សរសៃប្រសា​ទ​។

ទោះ​យ៉ាងណា​ មន្ត្រី​ជំនាញ​បាន​ឃាត់ខ្លួន​ជន​ដៃដល់ ដើម្បី​សួរនាំ​និង​ត្រៀម​បញ្ជូន​បន្ត​ទៅ​កា​នស្នង​ការដ្ឋាន​ខេត្ត​ហើយ​​ ។

អត្ថបទសរសេរ ដោយ