ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់​ទុក​ថា​សំណាង​​ហើយ ដែល​បុក​បន្តកន្ទុយ​គ្នា​ខ្ទេច​បែប​នេះ​តែ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​៣​នាក់​បាន​រង​របួសស្រាល​ហើយ​ត្រូវ​បាន​សមត្ថ​កិ​ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​រថយន្ត​របស់​គេ​បាន​បុក​បន្តកន្ទុយ​គ្នា​ជា​ច្រើន​គ្រឿង ខណៈ​កំពុង​បើកបរ​លើ​ផ្លូវជាតិ​លេខ​៤ តែ​ហេតុការណ៍​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​ទេ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​នឹង​៤៤​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​៣​នាក់​បាន​រង​របួសស្រាល​ហើយ​ត្រូវ​បាន​សមត្ថ​កិ​ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​រថយន្ត​របស់​គេ​បាន​បុក​បន្តកន្ទុយ​គ្នា​ជា​ច្រើន​គ្រឿង ខណៈ​កំពុង​បើកបរ​លើ​ផ្លូវជាតិ​លេខ​៤ តែ​ហេតុការណ៍​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​ទេ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​នឹង​៤៤​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ៧៤-៧៥ ត្រង់​ចំណុច​ភូមិ​កូន​ត្រុំ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា តាម​ការ​សាកសួរ​សាក្សី​គឺ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង ពណ៌​ស គ្មាន​ផ្លា​ក​លេខ អ្នកបើកបរ​ឈ្មោះ លី ហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ស្ទឹង​កណ្តៀត ឃុំ​កណ្តៀង ខេត្តពោធិ៍សាត់ បើកបរ​មក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាង​កើតមក​ដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​ដែល​បើកបរ​ទិស​ស្របគ្នា ។

ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​២​គ្រឿង​បាន​មក​បុក​បន្ត​គ្នា​ពីក្រោយ​គឺ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក លេខ ភ្នំពេញ 3C-8126 អ្នកបើកបរ​ឈ្មោះ ឌី សុះ​រើ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូក​រោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3A-6311 អ្នកបើកបរ​ឈ្មោះ សំ​អូន​ភេទ​ប្រុស មិន​ស្គាល់​ទីលំនៅ​ដែល​បើកបរ​ស្រប​ទិស​គ្នា បណ្តាល​អ្នកបើកបរ​ទាំង​បីរ​ងរ​បួ​ស្រាល​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​វាស់វែង​នាំ​យក​វត្ថុ​តាង​ទាំង​បី​គ្រឿង​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ