ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ម្នាក់​ក្នុង​ចំណោម​២​នាក់​រួច​ផុត​ពី​សេចក្តីស្លា.ប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ម្នាក់​បាន​រួច​ផុត​ពី​សេចក្តីស្លាប់ បន្ទាប់​ពី​បាន​លង់ទឹក​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ចុង​ឆ្នេរ​អា​រី​ស្តុ​ន ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើ​តំណើរ​តាម​ផ្លូវ​ជួយ​ទាន់​ពេលវេលា​។…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ម្នាក់​បាន​រួច​ផុត​ពី​សេចក្តីស្លាប់ បន្ទាប់​ពី​បាន​លង់ទឹក​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ចុង​ឆ្នេរ​អា​រី​ស្តុ​ន ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើ​តំណើរ​តាម​ផ្លូវ​ជួយ​ទាន់​ពេលវេលា​។

យោង​តាម​ប្រភព​អំពី​អ្នក​ជិតខាង​ស្ត្រី​រង​គ្រោះ​បានអោយ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ស៊ួ​ន ដា​ណែ​ត អាយុ​២៦​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​ក្បែរ​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ បាន​នាំ​មិត្ត​ប្រមាណ​២​ទៅ​៣​នាក់​មក​អង្គុយ​ញាំ​ស្រា​ក្បែរ​កន្លែង​កើតហេតុ​តាំងពី​ថ្ងៃត្រង់​រហូត

ដល់​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ហើយ​មិត្តភក្តិ​ជា​ច្រើន​របស់​នារី​រង​គ្រោះ​បាន​ដើរ​ចេញ​សំដៅ​ទៅ​រោង​ស្នាក់​នៅ​រៀង​ៗ​ខ្លួន នៅ​សល់​តែ​នារី​រង​គ្រោះ និង​មិត្ត​របស់​នាង​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​អង្គុយ​បន្ត ។

លុះ​មួយសន្ទុះ​ក្រោយមក នារី​រង​គ្រោះ និង​មិត្តភក្តិ​របស់​នាង​ម្នាក់​ទៀត​ក៏​បាន​ចុះ​ទៅ​ងូតទឹក​សមុទ្រ​ក្បែរ​កន្លែង​អង្គុយ​ញាំ​ស្រា​មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​គេ​បានឃើញ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​បាន​លើកដៃ និង​ស្រែក​អោយ​គេ​ជួយ​ពួក​នាង ។

ភ្លាម​ៗ​នោះ មនុស្ស​ម្នា​ដែល​នៅ​ក្បែរ​នោះ​បាន​ស្ទុះ​ទៅ​ជួយ​បាន​ស្ត្រី​ម្នាក់​ភ្លាម​ៗ រីឯ​នារី​រង​គ្រោះ​បាន​លិចទៅ​ក្នុង​ទឹក ឃើញ​ដូច្នេះ​យុវជន​ប្រមាណ​៣​ទៅ​៤​នាក់ ដែល​ធ្វើការ​ជាមួយ​គ្នា​បាន​ហែល​ទៅ​ជួយ​រាវរក ។

សំណាងល្អ​គាប់​ជូន​ពេល​នោះ​ពុំ​មាន​ខ្យល់​បក់​បោក​ដូច​សព្វដង ទើប​អាច​រាវរក​ឃើញ​នារី​រង​គ្រោះ​ភ្លាម​ៗ​ផង​ដែរ ហើយ​បាន​នាំ​នាង​យក​មក​ដាក់​លើគោក​ទាំង​ខ្លួន​ទន់​រងៀក​លែង​ដឹងខ្លួន​ទៅ​ហើយ ។

ឃើញ​ដូច្នេះ ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​បាន​ស្ទុះ​ទៅ​ជួយ​សង្គ្រោះ​បឋម ដោយ​ធ្វើ​ចលនា​ជីពចរ​ចង្វាក់បេះដូង និង​ផ្លុំ​ខ្យល់ រហូត​នារី​រង​គ្រោះ​បានដឹង​ខ្លួន ដោយ​មិនបាច់​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​។

ប្រភព​ដដែល​បាន​បន្ត​ថា នេះ​ហៅ​ថា​មហា​សំណាង​ហើយ ដែល​មាន​អ្នកចេះ​ជួយ​សង្គ្រោះ​បឋម ជួយ​ទាន់​ពេលវេលា​កុំ​អី មិនដឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ