រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡា ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ២D-៥៣៧០ ជិះដោយបុរសជនជាតិស្បែកខ្មៅ៣នាក់ ទៅបុកជាមួយម៉ូតូសង់កូរ៉េ ពណ៌ស ពាក់ស្លាកលេខតាកែវ ១F-៧២៦៦ ជាអ្នករត់ម៉ូតូឌុបដឹកស្ត្រី២នាក់បណ្ដាលឱ្យដួលរងរបួសស្រាល ឯរថយន្តក្រពឹតទ្វារក្រោយចំហៀងខាងឆ្វេង ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ មិថុនា នៅចំណុចផ្លូវលេខ១០៨ កែងផ្លូវលេខ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តកូរ៉ូឡាធ្វើដំណើរតាមផ្លូវលេខ១០៨ ពីលិចទៅកើត ចំណែកម៉ូតូសង់កូរ៉េជិះតាមផ្លូវលេខ៥១ពីជើងទៅត្បូងខ្វែងទិសគ្នា ខណៈមកដល់ចំណុចខាងលើយានទាំងពីរគ្រឿងបានបុកគ្នាបណ្ដាលឱ្យដួលម៉ូតូរងរបួសទាំង៣នាក់ ចំណែករថយន្តក្រពឹតទ្វារក្រោយចំហៀងខាងឆ្វេង ។ ភាគីទាំងពីរចរចាគ្នាមិនត្រូវ សមត្ថកិច្ចវាស់វែងរួចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលផ្លូវគោក ៕
ចែករំលែកព័តមាននេះ