ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ N.C.X HONDA ប្រគល់​រង្វាន់​ជូន​ដល់​អតិថិ​ជន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅ​ទីស្នាក់​ការ​ក្រុម​ហ៊ុន​ N.C.X HONDA ដែល​មាន​ទីតាំង​នៅ​តាម​មហា​វិថី​ព្រះ​មុនីវង្ស​ កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា​ កន្លង​ទៅ​នេះ​ មាន​រៀប​ចំ​ពិធី​ផ្តល់​រង្វាន់​ជូន​អតិថិ​ជន​ ដែល​មាន​សំណាង​បាន​ឈ្នះ​រង្វាន់​ពី​ក្រុម​ហ៊ុន​ ខណៈ​ពេល​ដែល​ពួក​គេ​បាន​ទិញ​ម៉ូតូ​ម៉ាក​ HONDA Click 125i ស៊េរី​ថ្មី​ ពី​តាម​បណ្តា​សាខា​លក់​ម៉ូតូ​ហុង​ដា​ទាំង​អស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ ចាប់​ពី​

រាជធានីភ្នំពេញ​ ៖ នៅ​ទីស្នាក់​ការ​ក្រុម​ហ៊ុន​ N.C.X HONDA ដែល​មាន​ទីតាំង​នៅ​តាម​មហា​វិថី​ព្រះ​មុនីវង្ស​ កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា​ កន្លង​ទៅ​នេះ​ មាន​រៀប​ចំ​ពិធី​ផ្តល់​រង្វាន់​ជូន​អតិថិ​ជន​ ដែល​មាន​សំណាង​បាន​ឈ្នះ​រង្វាន់​ពី​ក្រុម​ហ៊ុន​ ខណៈ​ពេល​ដែល​ពួក​គេ​បាន​ទិញ​ម៉ូតូ​ម៉ាក​ HONDA Click 125i ស៊េរី​ថ្មី​ ពី​តាម​បណ្តា​សាខា​លក់​ម៉ូតូ​ហុង​ដា​ទាំង​អស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ ចាប់​ពី​ថ្ងៃ​ទី​១ មេសា​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ឧសភា​ ២០១៣​កន្លង​មក​​ ។

ពិធី​ចាប់​រង្វាន់​ត្រូវ​បាន​ក្រុម​ហ៊ុន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា​ នៅ​ស្ថានីយ​ទូរទស្សន៍​ CTN ក្នុង​កម្ម​វិធី​មន្ត​ស្នេហ៍​សំនៀង​ ។ អតិថិ​ជន​ដែល​មាន​សំណាង​ទទួល​បាន​រង្វាន់​ទាំង​នោះ​មាន​ ម៉ូតូ​ហុង​ដា​ Click 125i ស៊េរី​ថ្មី​ចំនួន​ពីរ​រង្វាន់​ iPhone 5 ចំនួន​៣​រង្វាន់​ និង​ mini iPad 16G.3G មាន​ចំនួន​១០​រង្វាន់​ ។ អ្នក​តំណាង​ក្រុម​​ហ៊ុន​បាន​និយាយ​ថា​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អតិថិ​ជន​ដែល​និយម​ប្រើ​ប្រាស់​ផលិត​ផល​ម៉ូតូ​ម៉ាក​ហុង​ដា​ ក្រុម​ហ៊ុន​នឹង​បន្ត​ការ​អភិវឌ្ឍ​ផលិត​ផល​របស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​គុណ​ភាព​ខ្ពស់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ៕