ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…មិនទាន់​អស់​ទេ !

5 ឆ្នាំ មុន

ឈើ​ស្រុក​យើង​…​ខ្លះ​និយាយ​បែប​ចំអក​ថា អស់ហើយ​…​ប៉ុន្តែ​ខ្លះ​ថា មិន​ទាន់​អស់​ត្រងោល​តិ​ល​ទេ​…​ដរាបណា​នៅ​មាន​ច្រក​ទ្វារ​ឈ្មោះ​អូ​យ៉ា​ដាវ​…​ច្រក​ទ្វារ​ឈ្មោះ​ត្រពាំង​ស្រែ​នៃ​ស្រុក​ស្នួល​…​ពិតជា​មិន​ទាន់​អស់​មែន​…ព្រោះ​​​ឃើញ​គេ​នាំ​ឈើ​ចេញ​ទៅ​ស្រុក​យួន​ទាំង​យប់​ទាំង​ថ្ងៃ​…​ដោយ​រលូន​នៅឡើយ ។ ឈើ​ស្រុក​យើង​…​កុំ​អាល​និយាយ​ថា​អស់ ដរាបណា​នៅ​មានឈ្មោះ​ថា​…​ដែន​ជម្រក​ការពារ​សត្វព្រៃ ឬ​ព្រៃ​អភិរក្ស​…​វា​អស់​តែ​អា​ប្រណីត​…​វា​អស់​តែ​អាណា​ធំ​ៗ ។ ដូច​ជា​នៅ​ខេត្តមណ្ឌលគិរី​…​មានឈ្មោះ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ដល់​ទៅ​៥…​មិន​ទាន់​អស់​ទេ​…​ព្រោះ​ឃើញ​នៅ​ដឹក​ជញ្ជូន​ទៅ​ស្រុក​យួន​…​ចេញ​ខ្លាំង​ជាងគេ​ច្រក​ទ្វារ​ត្រពាំង​ស្រែ​…​ពិតជា​មិន​ទាន់​អស់មែន ។…

ឈើ​ស្រុក​យើង​…​ខ្លះ​និយាយ​បែប​ចំអក​ថា អស់ហើយ​…​ប៉ុន្តែ​ខ្លះ​ថា មិន​ទាន់​អស់​ត្រងោល​តិ​ល​ទេ​…​ដរាបណា​នៅ​មាន​ច្រក​ទ្វារ​ឈ្មោះ​អូ​យ៉ា​ដាវ​…​ច្រក​ទ្វារ​ឈ្មោះ​ត្រពាំង​ស្រែ​នៃ​ស្រុក​ស្នួល​…​ពិតជា​មិន​ទាន់​អស់​មែន​…ព្រោះ​​​ឃើញ​គេ​នាំ​ឈើ​ចេញ​ទៅ​ស្រុក​យួន​ទាំង​យប់​ទាំង​ថ្ងៃ​…​ដោយ​រលូន​នៅឡើយ ។

ឈើ​ស្រុក​យើង​…​កុំ​អាល​និយាយ​ថា​អស់ ដរាបណា​នៅ​មានឈ្មោះ​ថា​…​ដែន​ជម្រក​ការពារ​សត្វព្រៃ ឬ​ព្រៃ​អភិរក្ស​…​វា​អស់​តែ​អា​ប្រណីត​…​វា​អស់​តែ​អាណា​ធំ​ៗ ។ ដូច​ជា​នៅ​ខេត្តមណ្ឌលគិរី​…​មានឈ្មោះ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ដល់​ទៅ​៥…​មិន​ទាន់​អស់​ទេ​…​ព្រោះ​ឃើញ​នៅ​ដឹក​ជញ្ជូន​ទៅ​ស្រុក​យួន​…​ចេញ​ខ្លាំង​ជាងគេ​ច្រក​ទ្វារ​ត្រពាំង​ស្រែ​…​ពិតជា​មិន​ទាន់​អស់មែន ។ ឈើ​នៅ​មាន​ច្រើន​ណាស់​…​ដឹក​រាប់​ឆ្នាំ​ទៀត​ក៏​មិន​ទាន់​អស់​ដែរ​…​ព្រោះ​ដឹក​តាម​រូបភាព​តូច​ៗ…​ឈ្មួញ​ប្រើ​ល្បិច​បំបែក​ពី​អា​ដឹក​តាម​ឡាន​យក្ស​…​មក​តាម​កូន​ឡាន តាម​ម៉ូតូ​…​មិន​ងាយ​ឆាប់​អស់​ទេ ។

ពិសេស​ទៀត​ឈ្មោះ​ឈ្មួញ​ឈើ​គ្រាក់​ៗ…​រាប់​មាន​ចំនួន​ស្មើ​ម្រាមដៃ​កំពុង​ពពាក់ពពូន​…​នៅ​ខេត្ត​ភាគ​ឦសាន​នៅឡើយ​…​បញ្ជាក់​ថា ឈើ​មិន​ទាន់​អស់​ទេ​…​ពួក​គេ​កំពុង​រៀបចំ​ដឹក​បង្ហើយ​…​នៅ​ពេល​ឆាប់​ៗ​នេះ​…​ហេ ! ហេ!

អត្ថបទសរសេរ ដោយ