ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីង​បង្ហាញ​សេវា​កម្ម​ថ្មី​ទូទាត់​ប្រាក់ និង​ទិញ​ទំនិញ​តាម​ប្រព័ន្ធអ៊ីន​ធើរ​ណេត​

12 ឆ្នាំ មុន

ក្រុម​ហ៊ុន​វីង​ដែល​ជាក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​ទូ​ទាត់​ប្រាក់​តាម​រយៈ​ទូ​រស័ព្ទដៃ​ដំ​បូង​ និងឈាន​មុខ​គេ​បង្អស់​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ តាំង​ពី​ដើម​ឆ្នាំ​២០០៩ ឥឡូវនេះ​បាន​ផ្តល់​ជូន​នូវ​សេវាកម្មថ្មី​២ទៀត​ គឺ​ការ​ទូទាត់​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេត​(Online Shopping) សម្រាប់​ឱ្យ​អតិ​ថិជន​ធ្វើការ​ទិញ​ទំនិញ​តាម​បណ្តាញ​ប្រព័ន្ធអ៊ីន​ធើរ​ណេត

ក្រុម​ហ៊ុន​វីង​ដែល​ជាក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​ទូ​ទាត់​ប្រាក់​តាម​រយៈ​ទូ​រស័ព្ទដៃ​ដំ​បូង​ និងឈាន​មុខ​គេ​បង្អស់​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ តាំង​ពី​ដើម​ឆ្នាំ​២០០៩ ឥឡូវនេះ​បាន​ផ្តល់​ជូន​នូវ​សេវាកម្មថ្មី​២ទៀត​ គឺ​ការ​ទូទាត់​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេត​(Online Shopping) សម្រាប់​ឱ្យ​អតិ​ថិជន​ធ្វើការ​ទិញ​ទំនិញ​តាម​បណ្តាញ​ប្រព័ន្ធអ៊ីន​ធើរ​ណេត​ និង​សេវាកម្ម​ទូ​ទាត់​សាច់​ប្រាក់​តាម​រយៈម៉ាស៊ីន​វីង​ (Retail Payment) នៅ​តាម​បណ្តាហាង​មួយ​ចំនួន​​យ៉ាង​មាន​សុ​វត្ថិ​ភាព​ និង​ទំនើប ។

លោក​អេន​ថូនី​ ភើ​ឃីន​ នាយក​ប្រតិ​បត្តិក្រុម​ហ៊ុន​វីង​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជាចាប់​ផ្តើម​មាន​ការ​ពេញ​និ​យម​ក្នុងការ​ទិញ​​ លក់ទំ​និញ​​​​​ តាម​រយៈប្រព័​ន្ធ​អ៊ីន​ធើរ​ណេត​​​​​​(Online Shopping) ដូ​ចបណ្តា​ប្រទេស​ជឿ​នលឿ​ន​ដ៏​ទៃ​ទៀត​ដែរ​ រួមមាន​ការទិញ​សម្លៀក​បំ​ពាក់​ កាបូប ស្បែក​ជើង​ ឧបករណ៍​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​ អាហារជាដើម ។

នេះ​ជា​មធ្យោបាយ​ថ្មី​មួយ​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំ​នួន​ដែល​មាន​ការ​មមាញឹកក្នុង​ការ​បំ​ពេញ​ការងារ​​ក៏​ដូច​ជា​ក្នុង​មុខ​ជំ​នួញ​របស់​ខ្លួន​ ឫ​ក៏​មិន​ចូល​ចិត្ត​ដើរ​ផ្សារ អាច​ទិញ​ទំនិញ​បាន​យ៉ាង​ងាយ​ស្រួល ​ដោយ​គ្រាន់តែ​ធ្វើ​ការស្វែង​រក​ទំនិញ​និង​ធ្វើ​ការ​បញ្ជា​ទិញ​ពី​ផ្ទះ​ ឫកន្លែង​ធ្វើការ ​តាមប្រព័ន្ធ​អ៊ីន​ធើ​រណេត​ បន្ទាប់​មក​ពួក​គេ​នឹង​ទទួលបាន​ទំនិញ​ដែល​ខ្លួនចង់បាន​​នៅ​គេហដ្ឋាន ឫកន្លែង​ធ្វើការ​របស់អ្នក​តែ​ម្តង ។

លោក​បន្តថា កន្លង​មកការ​ទិញ​លក់​តាម​ប្រព័ន្ធ​អ៊ីន​ធើ​រណេត​នេះ ​នៅ​ពុំ​ទាន់​មាន​មធ្យោបាយ​ទូទាត់​ប្រាក់​ដែលគួរ​ជាទី​ទុក​ចិត្ត ​និង​ងាយស្រួល​ ដល់​អ្នក​លក់​និង​អ្នក​ទិញ​នៅ​ឡើយ​ទេ ហេតុ​ដូ​ច្នេះ វីង​គឺ​ជាក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ផ្តល់ភាពងាយ​ស្រួល​នេះ​ជូន​អតិថិជន​ក្នុង​ការ​ទូ​ទាត់​ប្រាក់​តាមប្រព័ន្ធ​អ៊ីន​ធើរណេត ។