ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហើនខ្លាំងណាស់…បើកមុងស្ទាបនាង​ក្រមុំ១៨​ឆ្នាំ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ម្នាក់​ បាន​ត្រូវ​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​ប្រមាណ​១២​អធ្រាត្រ​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ខណៈ​លួច​ឡើង​ទៅ​លើ​ផ្ទះ​នាង​ក្រមុំ​ម្នាក់ ហើយ​លួច​បើក​មុង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ខណៈ​នារី​រូប​នោះ​ កំពុង​លង់លក់ ។…

ខេត្តកំពត ៖ បុរស​ម្នាក់​ បាន​ត្រូវ​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​ប្រមាណ​១២​អធ្រាត្រ​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ខណៈ​លួច​ឡើង​ទៅ​លើ​ផ្ទះ​នាង​ក្រមុំ​ម្នាក់ ហើយ​លួច​បើក​មុង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ខណៈ​នារី​រូប​នោះ​ កំពុង​លង់លក់ ។ ប៉ុន្តែ​ដោយសារ​តែ​ការ​ស្ទាបអង្អែល​ប្រដាប់​ភេទ ទើប​ធ្វើ​ឱ្យ​​នាង​ភ្ញាក់ ​និងស្រែក​ឆោឡោ​ឡើងផ្អើល​ដល់​អ្នក​ជិតខាង​ចាប់​ឃាត់ខ្លួន​បុរស​រូប​នោះ​បាន​ភ្លាម​ៗ​ ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទាំង​យប់ ។

ហេតុការណ៍​នេះ ​កើតឡើង​នៅ​ឃុំ​កណ្តោលស្រុក​​ទឹកឈូ ដែល​ជនសង្ស័យ​ឈ្មោះ រដ្ឋ ផល្លា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ចំណែក​នារី​រង​គ្រោះអាយុ​១៨​ឆ្នាំ ។

តាម​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​នោះ​ នាង​នៅផ្ទះ​តែ​ម្នាក់ឯង ហើយ​ខណៈ​កំពុង​ដេក​លក់ ស្រាប់តែ​បុរស​រូប​នេះ​បាន​ឡើង​ទៅ​បើក​មុង ហើយ​យកដៃ​លូក​ស្ទាបប្រដាប់​ភេទ​នាង​បម្រុង​ចាប់រំលោភ​សេពសន្ថវៈ​។ នៅ​ពេល​នោះ​នាង​ ក៏​ភ្ញាក់​ឡើង​ហើយ​ស្ទុះ​ចុះ​ពីលើ​ផ្ទះ និង​ស្រែក​ប្រាប់​អ្នក​ជិតខាង​ឲ្យ​ជួយ​ចាប់​ជន​នេះ​ប្រគល់​ឲ្យ​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ