ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជា​ទង្វើប្តីប្រចណ្ឌ…ដុតសម្លា.ប់ខ្លួន​ទាំងផ្ទះ​ហ្មត់​

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​យក​សាំង​ចាក់​​ស្រោច​ដុតស​ម្លា​ប់​ខ្លួន ហើយ​បានឆេះ​ទាំង​ផ្ទះ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧​ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ភូមិ​បរិបូ​ណ៍ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល…

​ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​យក​សាំង​ចាក់​​ស្រោច​ដុតស​ម្លា​ប់​ខ្លួន ហើយ​បានឆេះ​ទាំង​ផ្ទះ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧​ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ភូមិ​បរិបូ​ណ៍ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ដែល​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ភ្លើង​ប្រចណ្ឌជាមួយ​​ប្រ​ព​ន្ធ ​ដោយ​គ្មាន​ហេតុផល​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរសខាងលើ ​ឈ្មោះ​ចាន់ ចៀន អាយុ​៦៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ជា សា​រឿយ អាយុ​៥៧​ឆ្នាំ ជា​កសិករ​ រស់នៅ​ចំណុច​កើតហេតុ​ ។ ជន​រង​គ្រោះ​បាន​យក​សាំង​ចាក់​លើ​ខ្លួន​ដុត ​បណ្ដាល​ឱ្យ​​ឆេះ​ស្លាប់​​ទាំង​មនុស្ស និងឆេះ​អស់ទាំង​ផ្ទះ​ទៀត​ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា បើ​តាម​ការ​សួរនាំ​ខ្លះ​ៗ​ពី​មូលហេតុ​នេះ គឺ​បុរស​ជា​ប្ដី​តែង​ផឹកស៊ី​ស្រវឹង រួច​បង្កជម្លោះ​ជាមួយ​ប្រពន្ធ​និង​អ្នក​ក្បែរ​ខាង ​ស្ទើរ​រាល់ថ្ងៃ​ ។ មិនតែប៉ុណ្ណោះ បុរស​នេះ​ចំណាស់​រូប​នេះ​កើតរោគ​ប្រ​ចណ្ឌ​​ប្រពន្ធ​ទៀត ទើប​ជ្រើស​​រើស​យក​ផ្លូវ​​ធ្វើ​អត្តឃាត​ខ្លួនឯង​ ដើម្បី​បញ្ចប់​បញ្ហា​គ្រប់យ៉ាង ដែល​អ្នកខ្លះ​ថា ជា​ការ​​ជ្រើសរើស​​បែប​​ល្ងង់ខ្លៅ ​។

បើ​តាម​សាក្សី​នៅ​ក្បែរ​នោះ​ បាន​និយាយ​ថា មាន​ពេល​តិចតួច​​ណាស់​ដែល​ថា ជន​នេះ​មិន​​ផឹក​​ស្រវឹង ​។ ពេល​ស្រវឹង​ម្ដង​ៗ ​ជន​នេះ​តែង​បង្កជម្លោះ​ជាមួយ​ប្រពន្ធ​គ្រប់ពេល មិនដឹង​មក​ពី​មូលហេតុ​អ្វី​ឱ្យ​​ប្រាកដ​នោះ​ទេ ។តែ​បើ​តាម​ការ​សង្កេត និង​តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​ផង គឺ​ជននេះកើតរោគ​ប្រចណ្ឌ​ប្រពន្ធ​ ដោយ​​គ្មាន​ហេតុផល​។

តាម​ការ​ស្រង់​សម្តី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​និយាយ​ទៀត​​ថា មុន​ពេល​កើតហេតុ​ ខ្លួន​និង​ប្ដី​បាន​ជិះ​ម៉ូតូឌុប​គ្នា​ធម្មតា​ មក​ពី​ស៊ី​ឈ្នូ​ល​បេះ​សណ្ដែកឱ្យ​​គេ​ ។ ​ពេល​ដល់​ផ្ទះ ស្រាប់តែ​ប្ដី​ចាប់ផ្ដើម​បង្កជម្លោះ​ដូច​សព្វដង​ទៀត​។ ពេល​នោះ​ដោយសារ​ធុញទ្រាន់​នឹង​ជម្លោះ​នេះ​ពេក គាត់​ក៏​ដើរ​ចេញពីផ្ទះ​ ដើម្បីចៀស​វាង ​កុំ​ឱ្យ​កើត​មាន​បញ្ហា​ច្រើន ​។ ប៉ុន្តែ​ក្រោយ​ពី​គាត់​ដើរ​ចេញ​ផុត​បន្តិច​ក្រោយមក ប្ដី​​​គាត់​ចាក់​សាំង​ដុត​ខ្លួន​ស្លាប់ ហើយ​ឆេះ​ទាំង​ផ្ទះ​អស់​ទៀត ទើប​មានការ​ផ្អើល​ឆោឡោ​តែ​ម្ដង​ ។

សមត្ថកិច្ច​​ចុះ​អន្តរា​គម​ន៍​​ក្នុង​ហេតុ​ការ​ណ៍​នេះ​​​និយាយ​ថា មុន​ពេល​ធ្វើ​អត្តឃាត​​​នេះ ជន​រង​គ្រោះ​ក៏​បាន​បង្កជម្លោះ​ជាមួយ​អ្នក​ជិតខាង​ ដូច​ទម្លាប់​សព្វដង​អុីចឹង ។ ប៉ុន្តែ​ ទំនង​ដោយសារ​ខឹង​ប្រពន្ធ​ដើរ​ចេញពីផ្ទះ​បាត់ ហើយ​ថែម​ទាំង​រោគ​ប្រច័ណ្ឌ​រើ​ឡើង​កាន់តែ​ខ្លាំង​ទៀត ទើប​បុរស​នេះ​សម្រេច​បញ្ចប់​បញ្ហា​ តាម​រយៈ​ធ្វើ​អត្តឃាត​បំផ្លាញ​ទាំង​ទ្រព្យ ស្លាប់​ទាំង​ខ្លួន​តែ​ម្ដង​។ ​

អត្ថបទសរសេរ ដោយ