ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ដុះ​ក្បាល​ពោះ​និង​ឡើង​ទម្ងន់​114​នាក់​តម្រូវ​ឱ្យ​សម្រ​ករយៈ​ពេល​6​ខែ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ លោកឧត្តម​​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង​ មេ​បញ្ជា​ការ​​រង​ កង​​រាជ​​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​​​ និង​ជា​មេ​បញ្ជា​ការ​​​ កង​​រាជ​​អាវុធ​ហត្ថ​ខេត្ត​​​ កាល​​ពី​ព្រឹក​​​ថ្ងៃទី​១៨ មិថុនា​ បាន​​​​​ប្រមូល​​​​កង​កម្លាំង​​​នៃ​​កង​រាជ​អាវុធ​​​ហត្ថ ក្រោម​​​ឱវាទ​​​ ដែល​​ដុះ​ក្បាល​ពោះ​​​​យោង​ខ្លួន​​​មិន​​ចង់​រួច​​​នោះ​ឱ្យ​​​តម្រង់​​​ជួរ​​​ក្នុង​​​ទីបញ្ជា​ការ​​ដ្ឋាន​​​ ។ ​ពិធីប្រមូល​មក​​តម្រង់​​​ជួរ​​នេះ​ លោក​បាន​​​ដាក់​​វិធានការយ៉ាង​តឹង​រឹង​​​​ចំពោះ​​កង​កម្លាំង​​​ក្រោម​​​ឱវាទ​​ដែល​ដុះក្បាល​ពោះកំប៉េង​កំបោ៉ង​​

ខេត្ត​បន្ទាយ​មានជ័យ ៖ លោកឧត្តម​​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង​ មេ​បញ្ជា​ការ​​រង​ កង​​រាជ​​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​​​ និង​ជា​មេ​បញ្ជា​ការ​​​ កង​​រាជ​​អាវុធ​ហត្ថ​ខេត្ត​​​ កាល​​ពី​ព្រឹក​​​ថ្ងៃទី​១៨ មិថុនា​ បាន​​​​​ប្រមូល​​​​កង​កម្លាំង​​​នៃ​​កង​រាជ​អាវុធ​​​ហត្ថ ក្រោម​​​ឱវាទ​​​ ដែល​​ដុះ​ក្បាល​ពោះ​​​​យោង​ខ្លួន​​​មិន​​ចង់​រួច​​​នោះ​ឱ្យ​​​តម្រង់​​​ជួរ​​​ក្នុង​​​ទីបញ្ជា​ការ​​ដ្ឋាន​​​ ។ ​ពិធីប្រមូល​មក​​តម្រង់​​​ជួរ​​នេះ​ លោក​បាន​​​ដាក់​​វិធានការយ៉ាង​តឹង​រឹង​​​​ចំពោះ​​កង​កម្លាំង​​​ក្រោម​​​ឱវាទ​​ដែល​ដុះក្បាល​ពោះកំប៉េង​កំបោ៉ង​​ និង​ឡើង​ទម្ងន់​ខុស​ប្រក្រតីនេះ​ដែល​មាន​​​ចំនួន​១១៤នាក់​ ក្នុង​ចំណោម​​​​​ជាង​៣០០នាក់​ ​​​ឱ្យ​ហ្វឹក​ហាត់​​​​​ដើម្បី​ឱ្យ​​​សម្រក​ទាំង​ក្បាល​ពោះ​ និង​​ទម្ងន់​​រយៈ​ពេល​​​៦ខែ ឱ្យ​​​បាន​សម្រេច ​​ដោយ​ចាប់​​ផ្តើមពី​​​ថ្ងៃទី​១៨ មិថុនា
​​​តទៅ ។​​

លោក​​ឧត្តម​សេនីយ៍​ទោ រ័ត្ន ​ស្រ៊ាង​ ​បាន​​​​​​​​ថ្លែង​ថា កង​កម្លាំង​​​​ដែល​ដុះ​​​​ក្បាល​ពោះ​​ និងឡើង​​​ទម្ងន់​​ធាត់​​​កន្ទ្រេលកន្ទ្រលបែប​នេះមិន​សម​ជា​កង​កម្លាំង​មានសមត្ថកិច្ច​​នោះទេ ។​​ កង​កម្លាំង​គ្រប់​រូប​មិន​អាច​​មាន​ដុះ​ក្បាល​ពោះ​​​ និង​​ឡើង​​ទម្ងន់​​បាន​​ឡើយ ។​ ផ្ទុយទៅ​វិញ​​​​​ កង​​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​​មាន​ភាព​​​​ស្វា​ហាប់រឹងមាំ​ និង​​ភាព​​​​​រវៀស​​រវៃ​​ជា​មួយ​នឹង​​ការ​ងារ​​ ការ​ពារ​​សន្តិ​សុខ​​​ជូន​ប្រជាពលរដ្ឋ​​​ និង​ប្រទេស​ជាតិ​​ ។ លោក​​ឧត្តម​សេនីយ៍​ទោ រ័ត្ន ​ស្រ៊ាង បាន​​និយាយ​​ដាស់​តឿន​កង​កម្លាំង​ដុះ​ក្បាល​ពោះ​ធំៗ​ទៀតថា កង​កម្លាំង​​​ដែល​មាន​​​ដុះ​ក្បាល​ពោះ​ និង​ឡើង​ទម្ងន់​​ គឺ​ពិត​ជា​មិន​ស្រួល​​ក្នុង​ការ​បំពេញ​​ការ​ងារ​​នោះ​ទេ ​​​ហើយ​​​សុខ​​ភាព​ក៏​​ប្រឈម​ទៅ​​នឹង​​ផល​លំបាក​សព្វ​បែប​យ៉ាង​​ គឺមាន​​ន័យ​ថា ​ខ្លួន​មិន​ចេះ​ស្រឡាញ់​​​ខ្លួន​ ​ហើយ​ប្រឈមទៅ​​នឹង​ជំងឺ​លើស​ឈាម ​​​និង​ទឹក​​​នោម​ផ្អែម នឹង​ឈាន​ទៅ​បាត់​បង់​​សមត្ថភាព​​ការ​ងារ​​​​​​​​​​មិន​​ខានឡើយ​ ។

​លោក​​ ដាស់ តឿន ថា ដើម្បី​​ជា​វិធានការ​​​ទប់​​ទល់​​​​នឹង​​​ជំងឺ​​ទាំង​នេះ គឺ​យើង​​​ទាំង​អស់​គ្នា​​​ត្រូវ​​​​​ប្តេជ្ញា​​ថា​​ ត្រូវ​​តែ​​ខិត​ខំ​​ហ្វឹក​ហាត់​​​សម្រក​ទម្ងន់​​​​ដើម្បី​​​សម្រក​​ក្បាល​​ពោះ ​​កុំ​ឱ្យ​​​​កើត​​ជំងឺ​​ផ្សេងៗ​​​ទៀតទៅ​អនាគត ។​​ លោក​​ឧត្តម​សេនីយ៍​ទោ​ បាន​ណែនាំ​​​​​យ៉ាង​មឺុងម៉ាត់​ទៀត​ថា ​​​​ទុក​​ពេល​​ឱ្យ​ហាត់​​​ដោយ​ខ្លួន​​ឯង ​ហើយរយៈ​ពេល​​៦​ខែ​​ លោក​​​ធ្វើ​ការ​​​ត្រួត​ពិនិត្យ​​​ម្តង​ ។ ​​​​បើ​កង​​កម្លាំង​​​ណា​​ម្នាក់​មិន​​​​​បាន​​​បញ្ចុះ​ទម្ងន់​ទេនោះ លោក​​នឹង​​ឱ្យ​​គ្រូ​​មក​ហ្វឹក​ហាត់​​​​​​ផ្ទាល់​តែម្តង ។​​​ ហើយ​វិធានការ​​​សម្រក​ក្បាល​ពោះ​​​ នឹង​បញ្ចុះ​​ទម្ងន់​​នេះ​ គឺ​​​ចាប់​អនុវត្ត​​​ពី​ពេល​នេះ​តទៅ ។​​ នេះ​ជា​ការ​កត់​សម្គាល់​​​​លើក​ដំបូង​ហើយ សម្រាប់​​​​វិធានការ​​​​បែប​​នេះ​ដែល​នឹង​ក្លាយ​ទៅជា​គំរូល្អ​​​នៅ​តាម​អង្គភាព​​​សមត្ថ​កិច្ច​នានាទូទាំង​ប្រទេស​​​​ផង​ដែរ ដែល​មាន​មន្ត្រី​​កង​កម្លាំង​​​​ខ្លះ​​ដុះ​​ក្បាល​ពោះឡើង​កន្រ្ទល​ដើរ​ធ្វើ​ការ​យោង​ខ្លួន ​មិនចង់​រួច ​​​ពិ​បាក​ក្នុង​​ការ​បំពេញ​​​ការ​ងារ​​​ ពិសេស ​​​គេ​សង្កេត​ឃើញក្រុម​​​ប៉ូលិស​​​ចរាចរ​តែ​ម្តង ៕