ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ខេត្ត​ចុះ​បង្ក្រាប​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​តាម​ដីកា​តុលាការ​

12 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ កម្លាំង​ប៉េអឹម​ខេត្ត​បាន​ចុះ​បង្ក្រាប​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​តាម​ដីកា​តុលាការ​ ដោយ​បាន​ឃាត់​ខ្លួន​បុរស​ចំនួន​៣​នាក់​ កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៨ មិថុនា​ នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀម​រាប​ ។​យោងតាម​បទ​បញ្ជា​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉ន​ សាម៉ុន​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ បាន​ឱ្យ​កម្លាំង​ក្រោម​ឱវាទ​ដឹក​នាំ​ដោយ​លោក​

ខេត្ត​សៀម​រាប​ ៖ កម្លាំង​ប៉េអឹម​ខេត្ត​បាន​ចុះ​បង្ក្រាប​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​តាម​ដីកា​តុលាការ​ ដោយ​បាន​ឃាត់​ខ្លួន​បុរស​ចំនួន​៣​នាក់​ កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៨ មិថុនា​ នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀម​រាប​ ។​យោងតាម​បទ​បញ្ជា​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉ន​ សាម៉ុន​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ បាន​ឱ្យ​កម្លាំង​ក្រោម​ឱវាទ​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ឯក​ ស្រី​ យូរ៉ា​ មេ​បញ្ជា​ការ​រង​ និង​ជា​ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​ និង​យុតិ្ត​ធម៌​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ចុះ​អនុវត្ត​តាម​ដីកា​ក្នុង​ករណី​​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ដោយ​មាន​ការ​ចូលរួម​ពី​កម្លាំង​ប៉េអឹម​ក្រុង​សៀម​រាប​ ។​

ជន​៣​នាក់​ដែល​បាន​ឃាត់​ខ្លួន​នេះ​មាន​ ១-​ឈ្មោះ​ ខុត ប៊ុន​ថាន​ ភេទប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ បច្ចុប្បន្ន​រស់​នៅភូមិវត្ត​បូព៌ សង្កាត់​សាលា​កំរើក​​ ក្រុង​សៀម​រាប​ ២-​ឈ្មោះ​ ជា សុផល​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​វត្ត​បូព៌​ និង​៣-​ឈ្មោះ​ ម៉ឺន ដារ៉ា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ​។​

ជាមួយ​នឹង​ការ​ឃាត់​ខ្លួន​នេះ សមត្ថ​កិច្ច​ដក​ហូត​បាន​វត្ថុ​តាង​មាន​គ្រឿង​ញៀន​ប្រភេទ​ម្សៅ​ស​ថ្លា​ (ម៉ា​ទឹក​កក)​ ចំនួន​១១​កញ្ចប់​តូច​ និង​វេច​ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​ និង​វិច​ខ្ចប់​តូចៗ​មួយ​ចំនួន​ទៀត ។​ជន​ទាំង​៣​នាក់​ត្រូវ​បាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​របស់​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​១៩ មិថុនា ៕