រដូវក្តៅគឺជាពេលវេលាដ៏ល្អមួយដែលមនុស្សយើងគួរមានទម្លាប់ពិនិត្យរកមើលសញ្ញានៃជំងឺមហារីកស្បែក។ នៅពេលដែលការពិនិត្យដោយខ្លួនឯងរកមើលសញ្ញាជំងឺមហារីកស្បែក មនុស្សយើងក៏អាចសង្កេតឃើញសញ្ញានៃបញ្ហាជាច្រើនផងដែរ។ យកល្អគួរតែពិនិត្យដូចខាងក្រោមនេះ៖
១-ប្រជ្រុយដែលកំពុងតែប្រែប្រួល មានរូបរាងមិនទៀងទាត់ ឬប្រែប្រួលគែមរបស់វា ។
២-ប្រជ្រុយដែលមានពណ៌ច្រើនដូចជា ពណ៌ត្នោត និងខ្មៅ ។
៣-ប្រជ្រុយដែលដុះឡើងលើ ។
៤-ប្រជ្រុយដែលធំ ឬមានមុខកាត់ធំជាងជ័រលុបខ្មៅដៃ ។
៥-ប្រជ្រុយដែលរមាស់ តឹងឈឺ ឬឈឺនៅជុំវិញ ។
៦-ដំបៅដែលមិនជា ឬកើតឡើងម្តងហើយម្តងទៀត ។
៧-មានឆ្នូតពណ៌ត្នោត ឬខ្មៅនៅក្រោមក្រចក ។
មនុស្សចាស់ និងអ្នកដែឡមានស្បែកពណ៌ ស្តើងៗទំនងជាប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកស្បែក ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធតែអាចកើតមានជំងឺនេះបានទាំងអស់ ។ បុរសទំនងជាងាយនឹងកើតជំងឺមហារីកស្បែកប្រភេទ Melanoma ដែលជាមហារិកដែលងាយនឹងធ្វើឲ្យស្លាប់ច្រើនបំផុត ។
មនុស្សជនជាតិស្បែកខ្មៅក៏ទំនងជាងាយនឹងកើតជំងឺមហារីកច្រើនជាងគេ ដែលជាធម្មតាវាមិនកើតឡើងនៅលើកន្លែងដែលប៉ះពាល់នឹងព្រះអាទិត្យទេ ដូចជា បាតដៃ និងបាតជើង ផ្នែកខាងក្នុងរបស់មាត់ និងក្រោមក្រចក(ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ