ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រធាន​ព្រឹទ្ធសភា​ថា កម្ពុជា​ត្រៀម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ជាមួយ​ឡាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា ភក្តី​សាយ​ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​អះអាង​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជា​និច្ច ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។ ការ​ប្រកាស​ជំហរ​របស់​ប្រមុខ​ដឹកនាំ​ព្រឹទ្ធសភា ធ្វើ​ឡើង​ខណៈ​ដែល​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​លោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា ភក្តី​សាយ​ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​អះអាង​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជា​និច្ច ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

ការ​ប្រកាស​ជំហរ​របស់​ប្រមុខ​ដឹកនាំ​ព្រឹទ្ធសភា ធ្វើ​ឡើង​ខណៈ​ដែល​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​លោក Amphay KINDAVONG ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម​នា​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​វិមាន​ព្រឹទ្ធសភា ។ នៅ​ក្នុង​ឱកាស​នោះ​លោក Amphay KINDAVONG បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ចូល​ជួប​សម្តែង​ការ​គួរសម​នា​ពេល​នេះ ។

លោក​បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ដោយសារ​តែ​មានការ​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​ទូត​ក៏​បង្ហាញ​សេចក្តី​សង្ឃឹមថា ប្រទេស​ទាំង​ពីរ​នឹង​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​វិស័យ​ទេសចរណ៍ និង​វិនិយោគ ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​ជាប់​មួយ​គ្នា ។

ជាមួយ​គ្នា​នេះ​លោក​បញ្ជាក់​ថា ចំពោះ​វិស័យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​ប្រទេស​កម្ពុជា​មានការ​នាំ​ចេញ​ច្រើន​ជាង​ប្រទេស​ឡាវ​ហេតុ​ដូចនេះ​ឯកឧត្តម​មាន​បំណង​ចង់​ស្វែង​យល់​អំពី​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​នៅ​ប្រទេស​ឡាវ ។ លោ​ក៏​បាន​បញ្ជាក់​ជូន​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ថា លោក​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ត្រៀម​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ដើមខែ​ធ្នូ​ខាង​មុខ​នេះ ។ លោក​បញ្ជាក់​បន្ថែម​ថា «​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ខ្ញុំ​សង្ឃឹមថានឹង​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​» ។

ក្នុង​ជំនួប​នោះ​ដែរ សម្តេច​ប្រធាន​ព្រឹទ្ធសភា​មាន​ជំនឿ​ជាក់​ថា លោក​ទូត​នឹង​ខិតខំ​រួមចំណែក​ពង្រឹងពង្រីក​ទំនាក់ទំនង មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​នាំ​មក​នូវ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ជម្រាប​ជូន​អំពី​ការ​រីក​ចម្រើន និង​ការ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​ពេល​កន្លង​ទៅ​នេះ និង​វាយ​ត​ម្លែ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​សាមគ្គីភាព​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​បាន​យ៉ាង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឡាវ ។

ជាមួយ​គ្នា​នេះ​ដែរ​ក្នុង​ក្រប​ខណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​-​ឡាវ​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​គួរ​ជាទី​មោ​ទ​នៈ​ដោយ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​ជា​ញឹកញាប់ ការ​ចូលរួម​ប្រជុំ​ទៀងទាត់​រវាង​សភា​ប្រទេស​ទាំង​៣ (​កម្ពុជា ឡាវ និង​វៀតណាម CLV) ព្រមទាំង​គាំទ្រ​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ក្រប​ខណ្ឌ AIPA IPU និង​APPF ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​គូសបញ្ជាក់​ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​ក្រសួង​ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រៀមខ្លួន​ជា​និច្ច ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ជាមួយនឹង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏​ដូច​ជា ស្ថានទូត​ឡាវ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ និង​នាំ​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ