ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទះ​ពេញបន្ទុក​កណ្តាល​ក្រុង​បាត់ដំបង​…​កាក់​ចាប់​ឡានចង្កូតស្តាំ​អត់​បង់ពន្ធ(មានវីដេអូ)

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ចង្កូត​ស្ដាំ​សេរី​ឆ្នាំ​២០១៥​ឬ​២០១៦ ពាក់​ស្លាក​លេខ ខ​.​ម ២-១០៩៨ បើក​ដោយ​បុរស​ម្នាក់​ដែល​ខ្សែ​យោធា ត្រូវ​កម្លាំង​គយ​ចល័ត​ស្ទាក់​ចាប់​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ…

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ចង្កូត​ស្ដាំ​សេរី​ឆ្នាំ​២០១៥​ឬ​២០១៦ ពាក់​ស្លាក​លេខ ខ​.​ម ២-១០៩៨ បើក​ដោយ​បុរស​ម្នាក់​ដែល​ខ្សែ​យោធា ត្រូវ​កម្លាំង​គយ​ចល័ត​ស្ទាក់​ចាប់​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ នៅ​លើ​ផ្លូវ​លេខ​១ ក្បែ​សារមន្ទី​ខេត្ត ក្នុង​ក្រុង​បាត់ដំបង ។

សេចក្តីរាយការណ៍​បន្ត​មន្ត្រី​គយ​ថា រថយន្ត​ត្រូវ​បាន​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ដែល​មិន​បាន​បង់ពន្ធ ។ ការ​ស្ទាក់​ចាប់​រថយន្ត​ចង្កូត​ស្ដាំ​នេះ​បាន​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ជិត​១​ម៉ោង ដោយសារ​ម្ចាស់​រថយន្ត​មិន​ព្រម​ចុះ​ពី​រថយន្ត ។ ប៉ុន្តែ​យ៉ាងណា​ក្រោយ​ពី​មាន​លោក​ឧត្តមសេនីយ​យោធា​ពាក់​ផ្កាយ​៣​ម្នាក់​ឈ្មោះ ប៉ុ​ល ស៊ីនួន ជិះ​រថយន្ត​មក​ដល់​ធ្វើការ​សម្រប​ស​ម្រូ​ល ទើប​អ្នក​បើករថយន្ត​នោះ​ចុះ និង​បាន​ប្រគល់​រថយន្ត​ឲ្យ​គយ​យក​ទៅ​ស្នាក់​ការ​ចាត់ការ​តាម​ច្បាប់ ។

បញ្ជាក់ ៖ ឡាន​ច​ង្កួ​ត​ស្តាំ នៅ​ខេត្តបាត់ដំបង​នៅ​ពេល​នេះ​គេ​សង្កេត​ឃើញ មាន​ព្រោងព្រាត​កំពុង​ធ្វើ​ចរាចរណ៍ ។ ហើយ​បើ​តាម​អ្នក​ដែល​ដឹង​ពី​ប្រវត្តិ​ឡាន​នេះ​ច្បាស់ អ្នក​លក់ដូរ​មួយ​ចំនួន (​អ្នកលក់​ទិញ​ឡាន ) ក្នុង​ចំណោម​រថយន្ត​ច​ង្កួ​ត​ស្តាំ​ធ្វើ​ចរាចរណ៍​នៅ​បាត់ដំបង ជាង​៥០​ភាគរយ​គឺ​អត់​បង់ពន្ធ ពាក់​ស្លាក​លេខ​ក្លែងក្លាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ