ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ុន​ សុផុន​ ជា​កូន​អ្នក​លេង​ភ្លេង​បុរាណ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​ លោក​ម៉ុន​ សុផុន​ មានឈ្មោះ​ហៅ​ក្រៅ​ថា ណាខុន ដែល​បច្ចុប្បន្ន​នេះ​លោក​ជា​តារា​ចម្រៀង​​នៅ​ក្នុ​ង​​ក្រុម​​ យូ​ធូ​ភា ។ ជាង​នេះទៅ​ទៀត​​នោះ​លោក​ក៏​ជា​តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​នៅក្នុង​ក្រុម​ Cambodia Super model ផង​ដែរ​។​ លោក​ម៉ុន​ សុផុន​ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការសម្ដែង​រឿង​ភាគ​ របស់​ស្ថានីយ៍​​​

រាជធានីភ្នំពេញ​៖​ លោក​ម៉ុន​ សុផុន​ មានឈ្មោះ​ហៅ​ក្រៅ​ថា ណាខុន ដែល​បច្ចុប្បន្ន​នេះ​លោក​ជា​តារា​ចម្រៀង​​នៅ​ក្នុ​ង​​ក្រុម​​ យូ​ធូ​ភា ។ ជាង​នេះទៅ​ទៀត​​នោះ​លោក​ក៏​ជា​តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​នៅក្នុង​ក្រុម​ Cambodia Super model ផង​ដែរ​។​ លោក​ម៉ុន​ សុផុន​ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការសម្ដែង​រឿង​ភាគ​ របស់​ស្ថានីយ៍​​​ប៉ុស្ដិ៍​ទូរទស្សន៍​បាយ័ន​ និង​តាម​រយៈ​ការ​ថត​ស្ពត​ពាណិជ្ជកម្ម​ធំ​ៗ មួយ​ចំនួន​​ជាពិសេស​គឺ​ស្ព​ត​ អង្គរ​​សង្ក្រាន្ត និង​ស្ពត​ Online ជាមួយ​កញ្ញា​ហ៊ិន​ ច័ន្ទ​នីរ័ត្ន​។

 លោក​ម៉ុន​ សុផុន ចាប់ផ្ដើម​ប្រឡូក​ចូលក្នុង​វិស័យ​សិល្បៈ​ តាំង​ពី​ឆ្នាំ​២០០៨ មកម្លេះ​ ដោយ​ពី​ដំបូង​លោក​បាន​ដាក់​ពាក្ស​ប្រលង​នៅក្នុ​ង​កម្ម​វិធី​ យុវតារា​ ដែល​ជាកម្មវិធី​របស់់​ស្ថានី​យ៍​ប៉ុស្ដិ៍​ទូរទស្សន៍បាយ័ន ហើយ​កាល​នោះ​លោក​បាន​ប្រលង​ជាប់​ចំណាប់ថ្នាក់​លេខ​៣ ទាំង​ផ្នែក​ចម្រៀង​ ផ្នែករាំ​ ផ្នែក​របាំ​បុរាណ​ និងផ្នែក​សម្ដែង​ផង​ដែរ​។​ បន្ទាប់​ពី​ប្រលង​ជាប់​​ហើយ​លោក​ក៏​​ត្រូវ​បាន​ស្ថានីយ៍​ប៉ុស្ដិ៍​ទូរទស្សន៍​បាយ័ន​ ជំរុញ​ឱ្យ​រូ​ប​លោក​ថត​រឿង​ភាគ គឺ​​រឿង​​«ត្រៀម​ចិត្ត​សម្រាប់​ឈឺ​» ដោយ​លោក​សម្ដែង​ជាមិត្តភក្ដិ​​តួ​ឯក​ស្រី​ កែវ​ នីសា៕