ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​ចុះ​ផ្សព្វ​ផ្សាយ​ពិគ្រោះ​យោ​បល់​របស់​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូន​ពេញ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សាលា​​ខណ្ឌ​ដូន​ពេញនា​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៩​ មិថុនា ២០១៣ ​បាន​រៀប​ចំ​​វេទិកា​ចុះ​ផ្សព្វ​ផ្សាយ​​ពិគ្រោះ​យោ​បល់ស្តី​ពី​ស្ថាន​ភាព​​នៃ​ការ​អភិ​វឌ្ឍ​មូល​ដ្ឋាន​របស់​រដ្ឋ​បាល​ខណ្ឌ​ដូន​ពេញ​ ការ​ងារ​សុខា​ភិ​បាល​ កិច្ច​ការ​ស្ត្រី​ និង​កុមារ និង​ការ​ងារ​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ របៀប​រៀប​រយ​សាធារណៈ​ និង​ចរា​ចរណ៍ ​ ក្រោម​អធិបតី​ភាព​លោក​ហែម អាន ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូន​ពេញ

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សាលា​​ខណ្ឌ​ដូន​ពេញនា​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៩​ មិថុនា ២០១៣ ​បាន​រៀប​ចំ​​វេទិកា​ចុះ​ផ្សព្វ​ផ្សាយ​​ពិគ្រោះ​យោ​បល់ស្តី​ពី​ស្ថាន​ភាព​​នៃ​ការ​អភិ​វឌ្ឍ​មូល​ដ្ឋាន​របស់​រដ្ឋ​បាល​ខណ្ឌ​ដូន​ពេញ​ ការ​ងារ​សុខា​ភិ​បាល​ កិច្ច​ការ​ស្ត្រី​ និង​កុមារ និង​ការ​ងារ​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ របៀប​រៀប​រយ​សាធារណៈ​ និង​ចរា​ចរណ៍ ​ ក្រោម​អធិបតី​ភាព​លោក​ហែម អាន ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូន​ពេញ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​សុខ សម្បត្តិ​ អភិ​បាល​ខណ្ឌ​ដូន​ពេញ​ ព្រម​ទាំង​ក្រុម​ប្រឹក្សា​សង្កាត់​ នគរ​បាល​ប៉ុស្តិ៍ និង​ប្រជា​ពល​រដ្ឋ​សរុប​២៦១​នាក់​ ។

លោក​ប្រធាន​ក្រុម​ប្រឹក្សា​បាន​មាន​ប្រសាសន៍​ថា វេទិកា​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​​ចង់​បង្កើត​​នូវ​វប្ប​ធម៌​នៃ​ការ​ពិភាក្សា​ និង​លើក​កម្ពស់​គណ​នេយ្យ​ភាព​​តាម​បែប​ប្រជា​ធិប​តេយ្យ​៕