ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បើកការដ្ឋានស្ថាបនា​ផ្លូវ​ និង​ប្រព័ន្ធ​លូនៅ​សង្កាត់​គីឡូម៉ែត្រ​លេខ៦

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្លូវចំនួន​៧​ខ្សែ​ប្រវែង​១១២៥​ម៉ែត្រ និង​ប្រព័ន្ធ​លូ​ប្រវែង​១០០ម៉ែត្រ បាន​រៀបចំ​​ពិធី​បើ​ក​ការដ្ឋានស្ថាបនា​ នា​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃទី១៩ មិថុនា ក្រោម​​អធិប​តី​ភាព​លោក​​ឃ្លាំង​ ហួត ​ជំ​នួយ​ការសម្តេចអគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​ខណ្ឌ​ប្ញស្សី​កែវ និង​​មានការ​ចូល​រួមពីមន្ត្រី​ជុំ​​វិញ​ខណ្ឌ​ និង​ប្រជាពល​រដ្ឋ​ជាច្រើន​

រាជធានីភ្នំពេញ ៖ ផ្លូវចំនួន​៧​ខ្សែ​ប្រវែង​១១២៥​ម៉ែត្រ និង​ប្រព័ន្ធ​លូ​ប្រវែង​១០០ម៉ែត្រ បាន​រៀបចំ​​ពិធី​បើ​ក​ការដ្ឋានស្ថាបនា​ នា​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃទី១៩ មិថុនា ក្រោម​​អធិប​តី​ភាព​លោក​​ឃ្លាំង​ ហួត ​ជំ​នួយ​ការសម្តេចអគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​ខណ្ឌ​ប្ញស្សី​កែវ  និង​​មានការ​ចូល​រួមពីមន្ត្រី​ជុំ​​វិញ​ខណ្ឌ​ និង​ប្រជាពល​រដ្ឋ​ជាច្រើន​កុះករ ។

ផ្លូវចំនួន​៧​ខ្សែ​ប្រវែង​១១២៥​ម៉ែត្រ និង​ប្រព័ន្ធ​លូ​ប្រវែង​១០០ម៉ែត្រនេះ ជាគំ​រោង​​មូល​និធិរបស់​សង្កាត់ឆ្នាំ​២០១៣​ ដែលចំ​ណា​យ​ថវិកា​អស់​ជាង១២៣លានរៀល ក្នុងនោះ​ក៏មាន​បដិភាគ​របស់ប្រជាពលរដ្ឋ​ចំនួន​ជាង​១០​លាន​ផង​ដែរ ។

លោក​ឃ្លាំង​ ហួត​ បាន​មាន​ប្រសាស៍​ផ្តាំ​ផ្ញើ​ការ​សួរ​សុ​ខទុក្ខ​ពី​សំ​ណាក់​សម្តេច​តេជោ​ សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ និ​ងលោកអភិបាល​រាជធានី​ភ្នំពេញ​ ដែល​ជានិច្ច​កាលលោក​តែង​តែ​ជំ​រុញ​ឲ្យអាជ្ញាធរ​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការអភិ​វឌ្ឍ​ហេដ្ឋារចនា​សម្ព័ន​មាន​ផ្លូវ លូ​ ប្រឡាយ​ទឹក​ជាដើម ។ ​

គួរបញ្ជាក់ថា នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ៦នេះ ត្រូវ​បាន​ស្ថាប​នា​ផ្លូវចំនួន​៥៧​ខ្សែហើយ នៅ​សល់​តែផ្លូវ​ដី​ចំនួន​៧​ខ្សែទៀត​ទេ លោក​នឹង​ខិត​ខំប្រឹង​ប្រែង​ឱ្យ​អស់ពីសមត្ថភាព ៕