ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាប​រៀបចំ​ពិធី​អុំ​ប្រណាំង ក្រឡោ ដើម្បី​ឱ្យ​កូន​ខ្មែរ​បាន​ស្គាល់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ការ​អុំ​ប្រណាំង ក្រឡោ ដោយ​កុមា​រា​-​កុមារី​ចំនួន​៦​គូ គឺជា​ជ្រុង​មួយ​នៃ​ចំណាប់អារម្មណ៍ របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ក្នុង​ពិធី​ប្រណាំងទូក​.​ង​នា​ដងស្ទឹង​សៀមរាប ឆ្នាំ​២០១៨ ដែល​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ គឺជា​ការ​ប្រណាំង​គូ​កិត្តិយស…

ខេត្តសៀមរាប ៖ ការ​អុំ​ប្រណាំង ក្រឡោ ដោយ​កុមា​រា​-​កុមារី​ចំនួន​៦​គូ គឺជា​ជ្រុង​មួយ​នៃ​ចំណាប់អារម្មណ៍ របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ក្នុង​ពិធី​ប្រណាំងទូក​.​ង​នា​ដងស្ទឹង​សៀមរាប ឆ្នាំ​២០១៨ ដែល​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ គឺជា​ការ​ប្រណាំង​គូ​កិត្តិយស ។

តាម​ការ​បញ្ជាក់​របស់​អនុ​គណកម្មការ​រៀបចំ​ការ​ប្រណាំងទូក​.​ង​ខេត្តសៀមរាប​បាន​លើក​ឡើង​ថា នេះ​គឺជា​ការ​រំលឹក​ដល់​កូន​ខ្មែរ​គ្រប់​រូប មានការ​ចង​ចាំ​វត្តមាន ក្រឡោ ដែល​ជា​ឧបករណ៍​បុរាណ​មាន​ប្រយោជន៍​ប្រើប្រាស់​ច្រើន​យ៉ាង ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ នៃ​តំបន់​បឹង​ទន្លេ​សាប ខេត្តសៀមរាប ។

មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប ដែល​បាន​លើកយក​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ មក​ដាក់​ចូល​ជា​កិត្តិយស​ក្នុង​ពិធី​ប្រណាំងទូក​.​ង​ខេត្តសៀមរាប ពុំ​បាន​បញ្ចា​ក់​ច្បាស់​ទេ អំពី​កាលសម័យ​នៃ​ការ​ប្រើប្រាស់​ក្រឡោ​នោះ ប៉ុន្តែ​គេ​បាន​ឲ្យ​ដឹង​ថា ក្នុង​សម័យកាល​យូរណាស់​មក​ហើយ​ដែរ នៅ​តំបន់​ចុង​ឃ្នៀស នៃ​បឹង​ទន្លេសាប ប្រជា​នេសាទ​បាន​ប្រើប្រាស់​ក្រឡោ​នេះ​ជា​មធ្យ​បាយ ធ្វើ​ដំណើរ​ជិត​ៗ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ។

ការ​ធ្វើ​ក្រឡោ គេ​ធ្វើ​អំពី​បន្ទះ​ឬ​ស្សី ត្បាញ​ដោយ​ដៃ មាន​អង្កត់ផ្ចិត​ពី ១​ម៉ែត្រ​ទៅ​១​ម៉ែត្រ​២​តឹក ហើយ​ក្រោយ​ពី​ត្បាញ​រួច គេ​ប្រើ​ជ័រចុង និង​ជ័រទឹក លាប​ទាំង​ខាងក្នុង​នឹង​ខាងក្រៅ ដើម្បី​កុំ​ឲ្យ​ជ្រាប​ទឹក តែ​ដោយ​ការ​រីក​ចម្រើន​របស់​សង្គម ឧបករណ៍​ថ្មី​ៗ​ទំនើប​ទាន់ សម័យ​ត្រូវ​បាន​ផលិត​ចេញ​មក ទៅ​តាម​តម្រូវការ​ទីផ្សារ​ប្រើប្រាស់ ដូច​ជា​ចានដែក ចានជ័រ​ធំ​ៗ​ជាដើម ។

បច្ចុប្បន្ន​នេះ ក្រឡោ ត្រូវ​បាន​គេ​បំភ្លេច​ចោល​ដោយ​មិនដឹង​ខ្លួន បើ​ទោះជា​យ៉ាងណា​ក៏​ដោយ ថ្វីបើ​មានការ​វិវត្តន៍​ទៅ​តាម​សម័យកាល​នៃ​ការ​ប្រើប្រាស់​ក្រឡោ​ក៏​ដោយ តែ​ក៏​មិន​អាច​បំភ្លេច​បាន​គុណប្រយោជន៍ ក្រឡោ ដែល​ស្ថិត​នៅ​ជាមួយ​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជា​នេសាទ ក្នុង​សម័យកាល​មុន​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ