ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធអគារ​សាខា​​ថ្មី​​នៃ​​គ្រឹះ​​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​របស់​ក្រុម​ហ៊ុន​លីហួរ​ ប្រចាំ​ក្រុង​បាត់​ដំបង​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំ​បង​​ ៖ អគារ​សាខាថ្មី​នៃ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​របស់​ក្រុម​ហ៊ុន​លីហួរ​ប្រចាំក្រុង​បាត់​ដំបង​ បានបើក​សម្ពោធ​ជាផ្លូវ​ការ​​ នា​ព្រឹក​ថ្ងៃទី​១៩​ មិថុនា​ ២០១៣​ ​នេះ​ ក្រោម​អធិប​តី​ភាព​ លោក​​ស្រី អ៊ុក ម៉ាលី ទេសាភិបាលរង​នៃ​ធនាគារ​ជាតិ​កម្ពុជា តំណាង​លោក​ ជា​ ចាន់​តូ​ ទេសា​ភិបាល​​នៃ​ធនាគារ​ជាតិ​កម្ពុជា​ ដោយ​​មាន​ការ​ចូល​រួម​ពី​បណ្តា​ពាណិជ្ជ​ករ​ ​មន្រ្តី​អាជ្ញាធរ មន្ត្រី​ធនាគារ​ និង​ប្រជា​ពល​រដ្ឋ​​ជា​ច្រើន​រូប​ទៀត​ ។

គួរ​បញ្ជាក់​ថា​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​របស់​ក្រុម​ហ៊ុន​លីហួរ​ បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ កា​លពី​ជាង​​១ឆ្នាំ​មុន​ ហើយ​នឹង​ចាប់​ផ្តើម​ពង្រីក​សាខា​ផ្សេង​ទៀត​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​នានា​ ក្នុង​ប្រទេស​កម្ពុជា​ ។ ក្រុម​ហ៊ុន​លីហួរ​ បាន​​បម្រើ​សេវា​កម្ម​ប្តូ​រប្រាក់​ បង្វិល​ប្រាក់​ ដែលមាន​​ដំណើរ​ការ​អាជី​វកម្មរបស់​ខ្លួន​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​មា​នការ​គាំ​ទ្រ​ពី​អតិថិ​ជន​ និង​ប្រជា​ពល​រដ្ឋ​ទូទៅ​ ៕