ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុប​ញ្ជា​ឲ្យ​រុះរើ​ស្លាក​យីហោ​ទីក្រុង​កម្សាន្ត​ក្វា​ង​ទុង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កន្លង​មក​ថ្មី​ៗ​នេះ​បន្ទាប់​ពី​លំហូរ​ចូល​ការ​វិនិយោគ​ដូច​ទឹកបាក់​ទំនប់​លើ​វិស័យ​ផ្សេង​ៗ​ទាំង​ការ​វិនិយោគ​បែប​ធុន​តូច ធុន​មធ្យម និង​ការ​វិនិយោគ​ធុន​ធំ​ជនជាតិ​ចិន​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​ដោយ​មានការ​លើក​តម្លើង​ស្លាក​យីហោ នៅ​ក្រុមហ៊ុន ឬ​នៅ​តាម​កន្លែង​ប្រកប​អាជីវកម្ម​មួយ​ចំនួន​របស់​ជនជាតិ​ចិន នៅ​ក្នុង​ខេត្ត​ធ្វើ​ឡើង​បែប​មិន​រៀបរយ​ធ្វើ​ឲ្យ​អាជ្ញាធរ​ង​ការ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ជាក់ស្តែង…

ខេត្ត​ព្រះ​សីហ​នុ ៖ កន្លង​មក​ថ្មី​ៗ​នេះ​បន្ទាប់​ពី​លំហូរ​ចូល​ការ​វិនិយោគ​ដូច​ទឹកបាក់​ទំនប់​លើ​វិស័យ​ផ្សេង​ៗ​ទាំង​ការ​វិនិយោគ​បែប​ធុន​តូច ធុន​មធ្យម និង​ការ​វិនិយោគ​ធុន​ធំ​ជនជាតិ​ចិន​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​ដោយ​មានការ​លើក​តម្លើង​ស្លាក​យីហោ នៅ​ក្រុមហ៊ុន ឬ​នៅ​តាម​កន្លែង​ប្រកប​អាជីវកម្ម​មួយ​ចំនួន​របស់​ជនជាតិ​ចិន នៅ​ក្នុង​ខេត្ត​ធ្វើ​ឡើង​បែប​មិន​រៀបរយ​ធ្វើ​ឲ្យ​អាជ្ញាធរ​ង​ការ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មកនេះ​ស្លាក​យីហោ​មួយ​ផ្ទាំង​ធំ​សរសេរ​ជា​អក្សរ​ខ្មែរ និង​អក្សរ​ចិន​ថា (​ទីក្រុង​កម្សាន្ត​ក្វា​ង​ទុង​) ដែល​ជនជាតិ​ចិន​បាន​យក​ទៅ​ចង​ភ្ជាប់​លើ​ផ្ទាំង​ប៉ាណូ ដើម្បី​ផ្សព្វផ្សាយ និង​បង្អួត​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំណុច​ផ្លូវបំបែក​ចំណោត​ចុះ​ទៅ​វត្ត​អូរ​ត្រេះ ស្ថិត​ក្នុងភូមិ សង្កាត់​លេខ​០១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បញ្ជា​ឲ្យ​រដ្ឋបាល​សាលា​ក្រុងព្រះសីហនុ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ចុះ​ធ្វើការ​រុះរើ​ចេញ​វិញ​ភ្លាម​ៗ​បន្ទាប់​ពី​មានការ​រិះគន់​តាម​បណ្តាញ​ព័ត៌មាន​សង្គម ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ក៏​ដូច​ជា ភ្ញៀវ​ទេសចរណ៍​ជាតិ​បាន​នាំ​គ្នា​រិះគន់​ថា ការ​លើក​តម្លើង​ស្លាក​យីហោ​របស់​ជនជាតិ​ចិន​ដែល​មក​រកស៊ី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គួរតែ​មានការ​ត្រួតពិនិត្យ​ផ្នែក​ផ្លូវច្បាប់ និង​មានការ​ឯកភាព​ពីរ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ន័យ​ថែរក្សា​បូរណៈភាព​អធិបតេយ្យភាព​ទឹកដី​វប្បធម៌​ប្រពៃណី និង​អត្តសញ្ញាណ​ជាតិខ្មែរ​ដ៏​ផូរផង់ ។ ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មាន​ស្លាក​យីហោ​សរសេរ​ថា (​ទីក្រុង​កម្សាន្ត​ក្វា​ង​ទុង​ប្រទេស​ចិន កំពូល​ឆ្នេរ ហាង​លក់ នាយកដ្ឋាន ។ បាន​លើក​ឡើង​នៅ​កណ្តាល​ទីប្រជុំជន​ក្រុងព្រះសីហនុ​ដែល​អាជ្ញាធរ​មូលដ្ឋាន​អាជ្ញាធរ​ក្រុង និង​មន្ទីរ​ជុំនាញ​ពាក់ព័ន្ធ​ហាក់​មិន​អើពើ និង​សកម្មភាព​ខាងលើ ឬ​ក៏​បាន​សើម​មាត់​សើ​មក​ពី​ជនជាតិ​ចិន ទើប​បណ្តែតបណ្តោយ​ឲ្យ​មាន​សកម្មភាព​ខាងលើ​កើតឡើង​បាន ? ដល់​តែ​មាន​បទបញ្ជា​ពី​លោក​អភិបាលខេត្ត​ទើបបាន​នាំ​គ្នា​រត់​ទាំង​ត្រហេបត្រហប ។

លោក ដេ​ត ណូ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា ចំពោះ​ការ​លើក​ស្លាក​យីហោ​ហាង ឬ​ក្រុមហ៊ុន​របស់​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្ត​មាន​០៣​ចំណុច​០១- ស្លាក​យីហោ​នាំ​ចូល​មក​ពី​បរទេស​មើល​តាម​ប្រព័ន្ធ​យូ​ធូ ។ ០២- បោះ​ពុ​ម្ភ​នៅ​រាជធានី​ភ្នំពេញ​នាំ​យក​មក​ខេត្ត​ព្រះ​សីហ​នុ ។ ០៣- បោះ​ពុ​ម្ភ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​មិនសូវ​ជា​ខុស​ទេ ដោយហេតុ​ថា មន្ទីរ​ជំនាញ​បាន​ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​សិប្បកម្ម​បោះ​ពុ​ម្ភ​ត្រូវ​តែ​ច្បាស់លាស់​ពី​អក្ខរាវិរុទ្ធ និង​អត្ថន័យ បើ​មិន​ស្តាប់​តាម​ការ​ណែនាំ​ទេ ម្ចាស់​សិប្បកម្ម​រោង​ពុម្ព​ប្រឈម និង​ការ​បិទ​អាជីវកម្ម​របស់​ខ្លួន ។

លោក​ប្រធាន​មន្ទីរ​ខាងលើ​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា សព្វថ្ងៃ​ការ​ស្នើរ​សុំ​ច្បាប់​លើក​ស្លាក​យីហោ​ហាង​ទាំង​ជាតិ អន្តរជាតិ​មន្ទីរ​បាន​ធ្វើ​ប្រតិភូកម្ម​តាម​ក្រសួង​ដែល​បាន​កំណត់​ត្រឹម​ស្លាក​យីហោ​ដែល​មាន​ទំ​ហ៊ំ​៤​ម៉ែត្រការ៉េ​ចុះ​ត្រូវ​សុំ​ច្បាប់​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៃ​សាលា​ក្រុងព្រះសីហនុ ។ ដោយ​ស្លាក​យីហោ​ដែល​មាន​ទំ​ហ៊ំ​លើស​ពី​៤​ម៉ែត្រ​កា​រ៉​ឡើង​ទៅ​ត្រូវ​សុំ​ច្បាប់​នៅ​ច្រក​ចេញចូល​តែ​មួយ​សាលាខេត្ត​តាម​រយៈ​ក្រុមហ៊ុន​ផល​សា​រ៉េ​ត ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធ​បាន​ក្នុង​ការ​គ្រប់គ្រង​ស្លាក​យីហោ​ហាង​ដែល​មាន​រយៈពេល​ចំនួន​០២​អាណត្តិ​បាន​កន្លង​ផុត​ទៅ​ឡើង​ចង់​ដុស​ស្លែរ​មក​ហើយ​។ ជុំវិញ​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​ខាងលើ​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ពី​រដ្ឋបាល​សាលា​ក្រុងព្រះសីហនុ​បាន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ