ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុវណ្ណ មករា ​ផ្តាច់​ការ​សម្តែង​ត្រឹមពាក់កណ្តាល​ទី

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ តារាសម្តែង​រាង​ខ្ពស់ស្រឡះ លោក​សុវណ្ណ មករា បានសម្រេច​ផ្តាច់​ការ​​សម្តែង​ខ្សែ​ភាពយន្ត​​ភាគ​រឿង «ភ្លើង​​ព្យាបាទ» របស់​ស្ថានីយ​ទូរទស្សន៍​ខ្មែរប៉ុស្តិ៍​លេខ៩ ត្រឹម​ពាក់កណ្តាល​ទី បន្ទាប់​ពី​ខ្សែវីដេអូភាគ​មួយនេះ បានដំណើរ​​ការ​ថត​បាន​ជាង​ពាក់​កណ្តាល​ទៅ​ហើយនោះ ។

រាជធានីភ្នំពេញ​៖ តារាសម្តែង​រាង​ខ្ពស់ស្រឡះ លោក​សុវណ្ណ មករា បានសម្រេច​ផ្តាច់​ការ​​សម្តែង​ខ្សែ​ភាពយន្ត​​ភាគ​រឿង «ភ្លើងព្យាបាទ» របស់​ស្ថានីយ​ទូរទស្សន៍​ខ្មែរប៉ុស្តិ៍​លេខ៩ ត្រឹម​ពាក់កណ្តាល​ទី បន្ទាប់​ពី​ខ្សែវីដេអូភាគ​មួយនេះ បានដំណើរ​​ការ​ថត​បាន​ជាង​ពាក់​កណ្តាល​ទៅ​ហើយនោះ ។

​ការ​ផ្តាច់​​ការ​សម្តែង​​មិនចប់​ចុង​ចប់ដើម​​របស់​តារា​រូបនេះ បាន​ធ្វើ​ឱ្យ​​មជ្ឈដ្ឋាន​មួយចំនួដន​បាននាំគ្នា​​ដាក់​ការ​សង្ស័យ​ពីភាព​ចម្រូង​ចម្រាសណា​មួយ​​​កើត​​​ចេញ​ពី​អ្នក​ដឹកនាំ​​ផលិត​របស់​ខ្សែ​វីដេអូ​​ភាគ​មួយ​នេះ បន្ទាប់ពីភាពមិនពេញ​ចិត្ត​មួយបានកើត​ឡើង​ម្តង​រួច​មក​ហើយ​ សម្រាប់​តារា​សម្តែង​​លោក​​រតនៈ វិសិដ្ឋ ខណៈ​ពេល​ដែល​លោក​ត្រូវ​បាន​គេទម្លាក់​​តំណែង​តួ​ឯក​នៅពាក់កណ្តាល​​រឿង​​ដោយ​​ជំនួស​មក​លោក​សុវណ្ណ មករា ។

ការទម្លាក់​​តំណែង​តួឯក​នេះ បាន​ធ្វើ​ឱ្យ​លោក​​រតនៈ វិសិដ្ឋ ​ស្ទើរ​តែ​បោះ​បង់​ចោល​ការ​សម្តែង​​នោះ​​ទៅ​ហើយ ប៉ុន្តែ​ដោយ​សារ​​ការ​​ផ្តល់​យោ​បល់ និង​ការពន្យល់​​ពី​ដំណើរ​​ការ​នៃ​សាច់​រឿង​​ទាំងមូល​​ ទើប​មិន​មាន​​ការផ្លាស់ប្តូរ ។ ​ទោះ​ជាយ៉ាង​ណា​​ រហូត​​មក​ដល់​ពេល​នេះ សាច់​​រឿង​ទាំងមូល​បានដំណើ​រ​ការ​ថត​​ជិត​២០%ទៅហើយនោះ ​ស្រាប់​តែ​បែកធ្លាយ​រឿង​​​លោកសុវ​ណ្ណ មករា ​បាន​ផ្តាច់​ការ​សម្តែង​​​ទាំង​ពាក់កណ្តាល​ទីទៅវិញ ដែលអាច​ធ្វើ​ឱ្យ​ដំណើ​រ​ការ​នៃ​ការ​បញ្ចប់​សាច់រឿង​​​ទាំង​មូល​អាច​នឹង​មាន​ការ​ក្រឡាប់ចាក់ ៕