ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់​ជួប​គ្រោះអកុសល​លើផ្លូវជាតិ​លេខ​៤​យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសស្រាល និង​ម្នាក់​ទៀត​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦០ និង​លេខ​១៦១…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសស្រាល និង​ម្នាក់​ទៀត​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦០ និង​លេខ​១៦១ ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

រថយន្ត​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AR-៤៨១០ បើកបរ​ដោយ​ឈ្មោះ​នេត្រ វ​ណ្ណា ប្រុស អាយុ​៣៦​ឆ្នាំ មុខ​បរបរ​មេការ​ខាង​លាបថ្នាំ​សំណង់ មាន​ទីលំនៅ ក្រុម​៦ ភូមិ​បោះ​ពោធិ៍​ឃុំ អូរ​ដំបង ស្រុក​សង្កែ ខេត្តបាត់ដំបង ។

ចំណែក​ភាគី​ខាង​ម៉ូតូ​ជិះ​គ្នា​២​នាក់​ម៉ា​កវី​ន័​រ ព​ណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ នាង ម៉ែ​ង​តុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្បែកជើង មាន​ទីលំនៅ​ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ នេត្រ ខេ​វី​ន ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្បែកជើង មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ត្រូវ​បាន​កំលាំង​ស្នាក់​ការ​សហការ​ជួយ​សង្គ្រោះ​ដែរ តែ​ជា​អកុសលជនរងគ្រោះ​​បាន​ស្លាប់​នា​ពាក់​កណ្តាលផ្លូវ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេ​ទ្យ​ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បាន​បែក​កង់​មុខ​ខាងឆ្វេង​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។

ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសស្រាល ចំណែក​អ្នក​រួម​ដំណើរ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

រថយន្ត និង​ម៉ូតូ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​ព្រៃ​នប់​រង់ចាំ​ដោះស្រាយ​ជា​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ