ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អ្វី​នេះ?​…​ឃើញសង្ឃ​១​អង្គ​និងមាន​​ឈាម​កក្លាក់​​ពេញ​ក្នុង​​ឡាន​​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​​នាព្រឹក​ថ្ងៃ​ទី២៤ វិច្ឆិកា នេះ ត្រង់​ចំណុចក្បែរកន្លែងកម្សាន្តអាងអូរ​ខៃដន ស្ថិត​ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ខណៈដែល​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿងបាន​ប្រទះ​​ព្រះសង្ឃ​១​អង្គ​​…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​​នាព្រឹក​ថ្ងៃ​ទី២៤ វិច្ឆិកា នេះ ត្រង់​ចំណុចក្បែរកន្លែងកម្សាន្តអាងអូរ​ខៃដន ស្ថិត​ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ខណៈដែល​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿងបាន​ប្រទះ​​ព្រះសង្ឃ​១​អង្គ​​ ដោយ​​មាន​​​ឈាម​​ប្រឡាក់​​​​ពេញ​រថយន្ត​​ផង​ដែរ ហាក់​ដូចជា​​មាន​ជម្លោះ​ហិង្សា​​ណា​​មួយ​កើតឡើង ។

សេចក្តីរាយការណ៍​បន្ត​ថា ករណីនេះ មិន​ត្រឹមតែមាន​​ព្រះសង្ឃ​ខាងលើ​​នោះ​ទេ គឺ​អ្នក​ស្រុក​បាន​​ឃើញ​មាន​ស្ត្រី​ម្នាក់​​ទៀត​​​រង​របួស​ធ្ងន់បាន​ស្រែក​ហៅ​ឱ្យ​គេ​ជួយ​ ពេលនោះក៏បាន​នាំ​ទៅ​សង្គ្រោះ​បាត់​​ទៅ ខណៈ​ដែល​រថ​យន្ត​នេះ​ត្រូវអ្នកស្រុក​អះអាង​ថា ជា​របស់​ស្ត្រី​​រូប​​​នោះ ​។

ទោះបីជា​យ៉ាងណា ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ថា រឿង​នេះ ជា​ករណី​អ្វី​នោះ​ទេ ។ បច្ចុប្បន្ន សមត្ថ​កិច្ច​បាន​នាំ​ព្រះសង្ឃ​អង្គ​នោះ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ហើយ ហើយ​ក៏​កំពុង​តាម​រក​ស្ត្រី​រូប​នោះ​ផង​ដែរ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ