ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​កម្មការិនី​ម្នាក់​នៅ​ក្បែរផ្លូវ ដោយមិនដឹងមូលហេតុ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មការិនី​ម្នាក់​ចេញពី​ជប់លៀង​មិត្តភក្តិ ត្រូវ​បាន​គ្រោះថ្នាក់​ចរាចរ​ដួល​ម៉ូតូ​ផ្កាប់មុខ ស្លាប់​នៅ​ក្បែរផ្លូវ​ថ្នល់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​សង្ស័យ​ថា​ជា​អំពើរ​ឃា​កម្ម ហើយ​អ្នក​ធ្វើ​ដំណើរ ឆ្លងកាត់​ក៏​នាំ​គ្នា​មក​ចោមរោម​មើល​យ៉ាងច្រើន​កកកុញ​ទាំង​ព្រឹក​។ បន្ទាប់​មក​បាន​រាយការណ៍​ជូន សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ពិនិត្យ​សាកសព​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។…

ខេត្តស្វាយរៀង ៖ កម្មការិនី​ម្នាក់​ចេញពី​ជប់លៀង​មិត្តភក្តិ ត្រូវ​បាន​គ្រោះថ្នាក់​ចរាចរ​ដួល​ម៉ូតូ​ផ្កាប់មុខ ស្លាប់​នៅ​ក្បែរផ្លូវ​ថ្នល់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​សង្ស័យ​ថា​ជា​អំពើរ​ឃា​កម្ម ហើយ​អ្នក​ធ្វើ​ដំណើរ ឆ្លងកាត់​ក៏​នាំ​គ្នា​មក​ចោមរោម​មើល​យ៉ាងច្រើន​កកកុញ​ទាំង​ព្រឹក​។ បន្ទាប់​មក​បាន​រាយការណ៍​ជូន សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ពិនិត្យ​សាកសព​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ប្រទះ​ឃើញ​សាកសព​នេះ បាន​កើតឡើង​នា​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង​០៥ និង​៥០​នាទី​ព្រឹក នៅ​ចំណុច​ផ្លូវ​លេខ​៣១៧ ស្ថិត​នៅ​ភូមិ​ខ្ជាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ មាឃ បុប្ផា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។ មុន​ពេល​កើតហេតុ​គេ​ឃើញ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1AN-7039 បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​កាល ពី​វេលា​ម៉ោង​ប្រមាណ​ជា​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៨ ហើយ​មិនដឹង​មូលហេតុ​អី​ស្រាប់តែ​ប្រទះ​ឃើញ​មក​ដួល​ម៉ូតូ​ដេក​ស្លាប់​បែប​នេះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ រមាំង​ថ្កោល ចុះ​មក​ពិនិត្យ​សាកសព​កន្លែង​កើតហេតុ ក៏​បាន​រាយការណ៍​ទៅ​លោក​អធិការ នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក ស្វាយ​ទាប និង​រាយការណ៍​បន្ត​ទៅ​លោកស្នងការ​នគរបាល​ខេត្ត ចាត់​មន្ត្រី​ជំនាញ​បច្ចេកទេស និង​គ្រូពេទ្យ​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យស​ព​ជា​ច្រើន​ម៉ោង ទើប​សន្និដ្ឋាន​ថា៖

ពិតជា​ស្លាប់​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ប្រហែល​ចន្លោះ​ម៉ោង​១០ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ការ​ពិនិត្យ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី គួរ​ឲ្យ​សង្ស័យ​ជា​អំពើ​ឃាតកម្ម​នោះ​ឡើយ​។ ក្រោយ​ពី​គ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ក៏​បាន​ប្រគល់​សព និង​ម៉ូតូ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ