ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគួច ចំរើន នាំ​យកអំណោយចែកជូន​សមាគម​​រស្មី​កុមារ​​កម្ពុជា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកគួច ចំរើន ​អភិបាល​ខណ្ឌ​មានជ័យ បាននាំ​យកអំណោយ​ទៅ​ចែកជូន​កុមារកំព្រា​​នៅ​សមាគម​រស្មី​កុមារ​កម្ពុជា កាលពីវេលា​ម៉ោង​៣ និង​៣០នាទីរសៀល​ថ្ងៃទី​១៧ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌ​មានជ័យ ​ដែល​កំពុង​​ជួប​ប្រទះ​នូវការ​ខ្វះ​ខាត​ជីវភាព​ប្រចាំ​ថ្ងៃ ។

អំណោយ​ខាង​លើ​នេះ រួមមាន​អង្ករ​១តោន​, មី​១០កេស, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ​១យួរ, ត្រី​ខ២កេស, ប្រេងឆា​៥លីត្រ ស្ករស១០​គីឡូ​​ក្រាម, អំបិល​អ៊ីយ៉ូត១០គីឡូក្រាម​ និង​ថវិកា​១​លានរៀលផង​ដែរ ។ សូមរំលឹក​ថា សមាគម​កុមារកំព្រា​ខាងលើ​នេះ តែង​តែ​ត្រូវ​បាន​លោក​គួច ចំរើន ​នាំ​យកអំណោយ​ទៅ​ចែក​ជូន​ជាបន្ត​បន្ទាប់​ សម្រាប់​ផ្គត់​ផ្គង់​​ជីវភាព​​កុមារ​កំព្រា​គ្មានទីពឹង​​​​ ៕