ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដើម​​ទំនាស់​ជំពាក់​​ប្រាក់​ឧកញ៉ាម្នាក់​បើក​រថយន្ត​បុក​ ស្រាយ​កំហឹង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​៖ ផ្ដើម​ជំពាក់​ប្រាក់​មិនសង​​​ថែម​ទាំង​ឌឺដង​ឱ្យ​​ទៀត​ លោក​ឧកញ៉ាម្នាក់​បាន​បើក​រថយន្ត​ម៉ាក​Rang Rover បំបុក​ជន​រង​គ្រោះទាំង​គ្រួសារ​ បណ្ដាល​​ឱ្យ​រង​របួស​ធ្ងន់​ស្រាល៣នាក់​ ហើយ​ក៏​ជ្រុល​ទៅបុក​ថូផ្កា​ ​និង​រាន​ទេវតា នៅខាង​មុខ​ផ្ទះ​ ព្រមទាំង​ជ្រុល​ទៅ​បុករថយន្ត​កាមរី​បា​ឡែន​​ខូចខាត​ទ្វារ​ចំហៀង​ប៉ែក​ខាង​ស្ដាំ​។

 ហេតុការណ៍​ទំនាស់​បើក​រថយន្ត​បុកនេះ​បានកើត​ឡើង​កាលពីវេលម៉ោង​​១១ និង​២០នាទី​យប់​ថ្ងៃទី​១៦ មិថុនា​ ២០១៣ ស្ថិត​ក្នុង​បុរីមួយ​ នៅសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ដ​សែន​សុខ ។

 ប្រភពព័ត៌មាន​បាន​ឱ្យដឹង​ថា​ ឧកញ៉ា​ដែល​បើក​រថយន្ត​ទៅ​បុកជន​រងគ្រោះ​​ខាងលើ​មាន​ឈ្មោះ​ ញ៉ែម​ កុសល មាន​​ទី​​លំ​នៅ​​បុរី​ខាង​លើដែរ ​ហើយ​លោក​ឧក​ញ៉ានេះ​ និង​ជន​រងគ្រោះ​ត្រូវ​​ជាមិត្ត​ភក្ដិ​និង​គ្នា​។

ប្រភពបន្តថា ជនរងគ្រោះ​ទាំង​៣នាក់​ឈ្មោះនី សាត អាយុ​៤៩ឆ្នាំ​ ​រងរបួស​ធ្ងន់​បាក់ជើង​ទាំង​២ ត្រូវ​​​ជាប្ដី​របស់​ឈ្មោះ​ទេព លីហ្សា អាយុ​៤២ឆ្នាំ រង​របួស​ស្រាល និង​កូន​ឈ្មោះ​សាត​ នីតា ភេទស្រី អាយុ​១៩ឆ្នាំ របួស​ធ្ងន់​បាក់​ដៃ​ស្ដាំ ។ ក្រុម​គ្រួសារ​ជន​រងគ្រោះ​ប្រកប​របរ​លក់​​​សាច់​គោអាំង​យី​ហោ «នីតា សាច់អាំង​»​។

ប្រភពឱ្យ​ដឹង​ទៀតថា​ បញ្ហាខាងលើ​ផ្ដើម​ចេញ​ពី​ទំនាស់​ពាក្យ​សម្ដី​ ដែលក្រុមគ្រួសារជន​រងគ្រោះ​ជំពាក់​ប្រាក់​លោកឧកញ៉ា ២.០០០ដុល្លារ៕