ក្រុងបាត់ដំបង ៖ មនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះលក់និងបញ្ចូលហ្គាសមួយកន្លែង ដែលធ្វើអំពីឈើប្រក់ស័ង្កសីឆេះម៉ដ្ឋគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៧ មិថុនា ២០១៣ ស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
បើតាមប្រភពសាក្សីបានឱ្យដឹងថា ភ្លើងឆេះនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ហើយស្របដែលមានម៉ូយ៣នាក់មកបញ្ចូលហ្គាសក៏បានផ្ទុះឆាបឆេះតែម្តង ហើយរាលដាលដល់ជនរងគ្រោះបណ្តាលរងរបួសធ្ងន់ទាំង៣នាក់នៅទីនោះ ។ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះរ៉ូប៊ែរ អាយុ៣១ឆ្នាំ មិនបានរងរបួសអ្វីទេ។
ក្នុងហេតុការណ៍ភ្លើងឆេះនេះដែរ គេឃើញរថយន្តពន្លត់អគ្គិភ័យមក២គ្រឿង តែមិនបានបាញ់ពន្លត់ទេ ពីព្រោះមានការជួយអន្តរាគមន៍បាញ់ពន្លត់មុន ពីប្រជាពលរដ្ឋដែលរស់នៅទីនោះ ៕
ចែករំលែកព័តមាននេះ