ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​កន្លែង​រក​គាត់ ក៏​សង្ស័យ​ស្រះ​ទឹក​នេះ​…​ពុទ្ធោ ឃើញ​គាត់​មែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សាកសព​បុរស​​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ដែល​មាន​សភាព​ហើម​ស្អុយ​​ទៅ​ហើយ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ស្ថិត​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សាកសព​បុរស​​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ដែល​មាន​សភាព​ហើម​ស្អុយ​​ទៅ​ហើយ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ស្ថិត​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ដែល​ក្រុម​គ្រួសារក៏​​កំពុង​តាម​រក​គាត់​​​ដែរ ព្រោះ​បាន​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃអាទិត្យ​មក​ម្ល៉េះ ។

សេចក្តីរាយការណ៍​បន្ត​ថា សាកសព​ខាងលើមានឈ្មោះ​យ៉ែ​ម យ៉ា​ន អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ចំណុច​កើត​ហេតុ ។ បើ​តាម​ក្រុម​គ្រួសារ​​បានឱ្យ​ដឹង​ដែរ​ថា គាត់​ជា​មនុស្ស​ចូល​ចិត្ត​ដើរ​លេង​លំហែ ដោយ​នៅ​ថ្ងៃ​ខ្លះ ចេញ​ពីផ្ទះ​ដើរ​លេង​បាត់​២​ទៅ​៣​ម៉ោង ឬ​១​ព្រឹកនិង​១​ថ្ងៃ ។ ប៉​៉ុ​ន្តែ​ទោះ​យ៉ាងណា ក៏​គាត់​ត្រូវ​តែ​ត្រឡប់​មក​​ផ្ទះ​វិញ​ដែរ ។

ប្រភព​បន្ត​ថា តែចម្លែក ​កាលពី​ថ្ងៃអាទិត្យគាត់​បាន​ចេញ​ដើរ​​ដូច​សព្វដង តែ​អត់​ឃើញ​​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ក៏​ធ្វើ​ឱ្យ​គ្រួសារ​បារម្ភដោយ​នាំ​គ្នា​ដើរ​តាម​រក​គាត់ តែ​អត់​ឃើញ ។ លុះ​នៅ​ព្រឹក​ថ្ងៃនេះ ក៏​មានការ​សង្ស័យ​​នាំ​គ្នា​ដើរ​រក​ក្បែរ​ៗ​ស្រះទឹក​ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​គាត់​អណ្តែត​យ៉ាង​ភ្ញាក់ផ្អើល​តែ​ម្តង ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ តែ​សន្និដ្ឋាននិង​​សង្ស័យ​​ថា គាត់អាច​​ចុះ​មុជទឹកក៏​លង់ទឹក​ស្រះ​​នេះ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ