ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​ទូរស័ព្ទ​បណ្តើរ បើករថយន្ត​បណ្តើរ​…ពន្លះ​របាំង​ថ្ម​ខ្ទេច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​រវល់​មើល​ទូរស័ព្ទ​មិន​បាន​ប្រុង​ប្រយ័ត្ន ក៏​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូច​អស់​មួយ​ផ្ទាំង បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​រង​របួសធ្ងន់ ។ ហេតុការណ៍នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​រវល់​មើល​ទូរស័ព្ទ​មិន​បាន​ប្រុង​ប្រយ័ត្ន ក៏​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូច​អស់​មួយ​ផ្ទាំង បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​រង​របួសធ្ងន់ ។ ហេតុការណ៍នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-៩៣៩៩ បើកបរ​ដោយ​ស្ដ្រី​ម្នាក់​បានរងរបួសធ្ងន់​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​បាន​និយាយ​ទូរស័ព្ទ​បណ្តើរ បើករថយន្ត​បណ្តើរ​ក៏​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​អស់​ចំនួន​មួយ​ផ្ទាំង ។

ចំណែក​រថយន្ត​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បែក​កង់​ខាងឆ្វេង ធ្លាក់​កាង បែក​ធុង​ប្រេង ផ្ទុះ​ពោង​សុវត្ថិភាព និង​បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នកបើកបរ​រង​របួសធ្ងន់ ត្រូវ​បានគេបញ្ជូនទៅសង្គ្រោះ​នៅ​​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​ដែល​នៅ​ជិត​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ទាក់ទង​ទៅ​ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​វាស់វែង​នឹង​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ